សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ អ្នកមានលុយគួរទិញឡានអាគុយជិះ សន្សំសំចៃកាត់បន្ថយចំណាយប្រេងសាំង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំពលរដ្ឋឱ្យងាកទៅជិះរថយន្តប្រើអាគុយវិញ ដើម្បីសន្សំសំចៃ កាត់បន្ថយការចំណាយលើសាំង ស្របពេលដែលប្រេងកំពុងមានតម្លៃខ្ពស់ និងបង្ការខ្វះប្រេងប្រើប្រាស់នៅថ្ងៃខាងមុខ ដោយសារវិបត្តិពិភពលោក។ សម្តេចពន្យល់ដូច្នេះថា« ខ្ញុំមើលឃើញផលប្រយោជន៍ពីរយ៉ាង ទី១ កាត់បន្ថយការចំណាយទៅលើបញ្ហាសាំង ទី២ កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ដោយសារវាបើកអត់បានលឿនពេក»។

លើសពីនេះទៀត សម្តេចតេជោ បានផ្តល់យោបល់ដល់អ្នកដែលមានលុយ គួរទិញឡាន Prius ជិះវិញ ព្រោះរថយន្តប្រភេទនេះ ស៊ីទាំងអាគុយ និងសាំង ដូច្នេះវាជួយសន្សំសំចៃប្រេងបានច្រើន ជាងរថយន្តដទៃ ដែលស៊ីតែប្រេងសុទ្ធ។
សម្តេចលើកឡើងថា នៅឡាវ ស្រីលង្កាកំពុងខ្វះប្រេងប្រើប្រាស់ តែនៅកម្ពុជា មិនទាន់ខ្វះនោះទេ។ តែសម្តេចបារម្ភនៅពេលណាមួយអាចនឹងលំបាក មានលុយហើយ តែទិញប្រេងមិនបានប្រើប្រាស់។

សម្តេចតេជោ ថ្លែងបែបនេះ នៅក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ០១ កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា រយៈពេល ៥ខែ ឆ្នាំ ២០២២ កម្ពុជា នាំចូលប្រេង គិតជាតម្លៃស្មើនឹង ៩៧១លានដុល្លារ កើនឡើង ៥៧.៣៦ភាគរយ។ តម្លៃនេះ បានកើនឡើងចំនួន ៣៥៤លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១។
តម្លៃប្រេងសាំងលក់រាយតាមស្ថានីយ៍នានា គិតចាប់ពីថ្ងៃទី ០១ ខែ កក្កដា ដល់ថ្ងៃទី ១០ ខែ កក្កដា មានតម្លៃ ៥៨០០រៀល ក្នុងមួយលីត សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតថ្លៃ ៦២០០រៀល ក្នុងមួយលីត្រ។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ។ ក្រសួងពាណិជ្ជកម្ម ចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកលលោក៕

-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?