សេដ្ឋកិច្ច
លោក ប៉ែន សុវិជាតិ៖ បើទោះបីមិននាំចូល ក៏កម្ពុជា នៅមានប្រេងសាំងសម្រាប់ប្រើប្រាស់ពី១៥ទៅ២០ថ្ងៃដែរ
អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានអះអាងថា កម្ពុជាមានប្រេងបម្រុងទុកច្បាស់លាស់ ដោយក្រសួងពាណិជ្ជកម្មសហការជាមួយក្រសួងជំនាញផ្សេងៗ និងមានការចូលរួមពីវិស័យឯកជន។ ដូច្នេះហើយ ទោះបីជាកម្ពុជាមិននាំប្រេងចូលក្នុងរយៈពេល ១៥ទៅ ២០ថ្ងៃ ក៏កម្ពុជាមិនខ្វះខាតប្រេងសាំងសម្រាប់ប្រើប្រាស់ឡើយ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា មុននឹងមានវិបត្តិកូវីដ-១៩ និងវិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន កម្ពុជា មានការកំណត់នូវសន្និធិពាណិជ្ជកម្ម(ស្តុក) ប្រេងច្បាស់លាស់យ៉ាងហោចណាស់មួយខែ ទោះបីជួបករណីដោយប្រការណាមួយមិនបាននាំចូលប្រេង ក៏កម្ពុជា មានប្រេងស្តុកទុកសម្រាប់ប្រើប្រាស់។ ប៉ុន្តែក្រោយពីមានវិបត្តិទាំងពីនេះកើតឡើង ស្ថានភាពប្រែប្រួល កម្ពុជាមានសន្និធិពាណិជ្ជកម្មរយៈពេល ១៥-២០ថ្ងៃ ទោះគ្មានការនាំចូលប្រេង ក៏កម្ពុជានៅមានប្រេងក្នុងប្រទេស។
លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា៖ “ជារៀងរាល់មួយសប្តាហ៍ ឬ ៤-៥ថ្ងៃម្តង បើប្រេងក្នុងប្រទេសអស់ យើងអាចទិញតពី ថៃ វៀតណាម ឬ សិង្ហបុរី ដែលជាប្រទេសនាំចូលប្រេង មានន័យថា យើងនៅក្នុងចំណុចកណ្តាលនៃប្រភពប្រេង។ ដូច្នេះយើងមានហានីភ័យទាបចំពោះបញ្ហានេះ នៅពេលដែលក្រសួងពាណិជ្ជកម្មនិងក្រសួងជំនាញផ្សេងទៀត និងវិស័យឯកជនចូលរួមគ្នាអនុវត្តន៍និងគ្រប់គ្រងសន្និធិពាណិជ្ជកម្មបានល្អប្រសើរ”។

យ៉ាងណាក៏ដោយ លោក ប៉ែន សុវិជាតិ មិនបានបញ្ជាក់ឲ្យដឹងនោះទេថា នៅពេលនេះ កម្ពុជាមានប្រេងបម្រុងទុកក្នុងឃ្លាំងចំនួនប៉ុន្មាននោះ។ ប៉ុន្តែ លោកបានអំពាវនាវដល់សាធារណជនគ្រប់រូបឱ្យមានស្មារតីសន្សំសំចៃខ្ពស់ចំពោះការធ្វើដំណើរផ្សេងៗ ប្រសិនបើមិនចាំបាច់ទេ កុំប្រើប្រាស់រថយន្ត អាចធ្វើដំណើរដោយកង់ជាដើម៕
អត្ថបទ៖ អុន ស្រីមាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?