សេដ្ឋកិច្ច
លោក ប៉ែន សុវិជាតិ ព្រមានថា អ្នកលក់តាមអនឡាញដោយគ្មានការអនុញ្ញាត អាចនឹងឈានដល់ជាប់ពន្ធនាគារ
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ការធ្វើអាជីវកម្មតាមប្រព័ន្ធអនឡាញ ដោយគ្មានការអនុញ្ញាត គឺជាសកម្មភាពខុសច្បាប់ ដោយត្រូវពិន័យជាទឹកប្រាក់ ១០លានរៀល។ ប៉ុន្តែ ក្នុងករណីធ្ងន់ធ្ង រអាចនឹងជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ។ លោក ប៉ែន សុវិជាតិ បានបញ្ជាក់បែបនេះ ខណៈក្រសួងពាណិជ្ជកម្មជំរុញឲ្យអ្នកធ្វើអាជីវកម្មតាមអនឡាញត្រូវស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មអនឡាញ។
លោក ប៉ែន សុវិជាតិ អះអាងថា ៖ «បើធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិច(អនឡាញ) ដោយគ្មាន ការអនុញ្ញាត គឺត្រូវបញ្ឈប់សកម្មភាព ឬទទួលការផាកពិន័យមិនលើសពី ១០លានរៀល»។ លោកបន្តថា ក្នុងករណីមិនរាងចាល គឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាថវិកា ២លានរៀល ទៅ ៦លានរៀល។
តែយ៉ាងណា មន្ត្រីនាំពាក្យរូបនេះ គូសបញ្ជាក់ថា មុននឹងឈានដល់វិធានការច្បាប់ និងការផាកពិន័យ ក្រសួងក៏បានធ្វើការផ្សព្វផ្សាយ អប់រំ និងការផ្ដល់ព័ត៌មានដល់អ្នកទាំងនោះដែរ។ ប៉ុន្តែបើក្នុងករណីពួកគេ នៅតែបន្តល្មើសម្ដងហើយម្ដងទៀត ដោយមិនមានការកែប្រែ ទើបមន្ត្រីមានសមត្ថកិច្ច ក្នុងនាមនគរបាល យុត្តិធម៌ ចាត់វិធានការតាមផ្លូវច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ដោយគ្មានការលើកលែង។
បើតាមលោក ប៉ែន សុវិជាតិ ក្រោយការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម គឺអ្នកលក់តាមប្រព័ន្ធអនឡាញ មានការភ្ញាក់រលឹក ដោយនាំគ្នាមកចុះបញ្ជីអាជីវកម្មតាមអនឡាញរបស់ខ្លួនយ៉ាងច្រើន។ ខណៈឱសានុវាទនឹងផុតកំណត់នៅត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោក ក៏បានជំរុញ និងលើកទឹកចិត្តដល់អ្នកលក់អនឡាញដែលមិនទាន់បានមកចុះបញ្ជីនៅក្រសួង ត្រូវរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មអនឡាញ និងអាជ្ញាបណ្ណធ្វើអាជីវកម្មឲ្យស្របតាមច្បាប់ជាធរមាន ចៀងវាងការពិន័យ៕
អត្ថបទ ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?