សេដ្ឋកិច្ច
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សាងសង់បាន ៩៤% គ្រោងដំណើរការបណ្តោះអាសន្នខែ កញ្ញាខាងមុខ
តាមការគ្រោងទុក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានប្រកាសឱ្យដឹងថា ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ នឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅខែ កក្កដា ឆ្នាំ ២០២២។ ប៉ុន្តែគម្រោងការនេះ ត្រូវបានពន្យាទៅខែ កញ្ញា ឆ្នាំ ២០២២វិញ។

លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់កម្ពុជាថ្មីថា មូលហេតុពន្យាពេលដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នផ្លូវល្បឿនលឿនភ្នំពេញ -ខេត្តព្រះសីហនុនេះ គឺដោយសារ គម្រោងសាងសង់ទើបបាន៩៤ភាគរយ។
លោក គង់ វិមាន បានបន្តថា ចំណុចដែលក្រុមហ៊ុនត្រូវពន្លឿនការសាងសង់ រួមមាន៖ បញ្ហាស្លាកសញ្ញាចរាចរណ៍មិនទាន់បានបំពាក់ឱ្យបានគ្រប់គ្រាន់, របងការពារសុវត្ថិភាពផ្លូវទើបបានជាង៧០% , រនាំងទ្រូងផ្លូវ និងសួនច្បារ ទើបបានប្រហែល៨០% , ស្ពានរំលងអាកាសមួយចំនួនពុំទាន់បានរួចរាល់ , ចំនុចចាប់ផ្តើមដើមទី ចុងទីពុំទាន់បានបញ្ចប់ជាស្ថាពរ, ទីតាំងចំណតទាំង៤កន្លែងនៅពុំទាន់រួចរាល់១០០% , បរិក្ខាមួយចំនួនទៀតពុំទាន់បានបំពាក់រួចរាល់និងបញ្ហាផ្សេងៗមួយចំនួនទៀត។

បើតាមអ្នកនាំពាក្យក្រសួងសាធារណការ បានគូសបញ្ជាក់ថា ការងារដែលនៅសេសសល់ នឹងត្រូវបញ្ចប់ចុងខែសីហាខាងមុខ។
ទន្ទឹមនឹងការគ្រោងដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿននេះ លោក គង់ វិមាន បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ពេលបើកបរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅលើដងផ្លូវ។ ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ យកចិត្តទុកដាក់គោរព និងអនុវត្តតាមការកំណត់ដែលមាននៅក្នុងច្បាប់ ដោយកុំដឹកលើសទម្ងន់ ដើម្បីការពារផ្លូវថ្នល់ឱ្យប្រើប្រាស់ជាប់បានយូរ។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥ គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា នឹងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាប្រមាណ ២,០១៩លានដុល្លារសហរដ្ឋអាមេរិក។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវល្បឿនលឿននេះ មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង មានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញ ប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


