Connect with us

សេដ្ឋកិច្ច

រាជរដ្ឋាភិបាល ជំរុញអភិវឌ្ឍខេត្តមណ្ឌលគិរី​ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ

បានផុស

នៅ

បើគិតត្រឹមតែវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរីមានភាពខ្លាំង និងអំណោយផលដល់ការអភិវឌ្ឍជាគោលដៅ​អេកូទេសចរណ៍លំដាប់ខ្ពស់ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តឲ្យបានច្រើន និងមកច្រើនដង បង្កើតនិងបង្កើនការងារ បង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តី បានលើកឡើងទៀតថា សក្តានុពលនៃតំបន់អភិរក្ស និងដែនជម្រកសត្វព្រៃទាំង៥ក្នុងខេត្តមណ្ឌលគិរី មានទំហំជាង១លានហិកតា គឺជាសម្បត្តិធម្មជាតិដ៏មហាសាលសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ និងមានលក្ខណៈប្រហាក់ប្រហែលនឹងតំបន់អារ៉ែងនៃជួរភ្នំក្រវាញខាងត្បូង (ភាគនិរតីនៃប្រទេស) ដែលត្រូវបានចាត់ទុកជាតំបន់​ព្រៃត្រូពិកចុងក្រោយដ៏សំខាន់របស់តំបន់អាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ បានបង្ហាញអំពីបំណងប្រាថ្នា​សំខាន់របស់ផែនការមេ គឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរីជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏​សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការ​នាំចេញទៅទីផ្សារក្រៅប្រទេស ត្រូវបានកំណត់ចក្ខុវិស័យក្របខណ្ឌអនុវត្តរយៈពេលវែង (២០២១-២០៣៥)។

លោករំពឹងថា ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរីនឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុកនឹងកើនឡើងដល់ប្រមាណ២លាននាក់ បង្កើតការងារប្រមាណ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ១,០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាពចំនួន២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។

មន្រ្តីជាន់ខ្ពស់រូបនេះ បានបន្តទៀតថា ភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌល​គិរីជាមួយតំបន់​ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។

លើសពីនេះទៀត លោក ថោង ខុន ក៏បានស្នើឲ្យបណ្តាក្រុមហ៊ុន និងអ្នកវិនិយោគនានាចាប់យកកាលានុវត្តភាពរបស់​ខេត្តមណ្ឌលគិរី ដើម្បីលើកជាគម្រោងអភិវឌ្ឍន៍ និងវិនិយោគនានា ទាំងក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ ដើម្បីរួមគ្នាសម្រេចឲ្យបានតាមចក្ខុវិស័យដែលបានដាក់ចេញ។

លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ខេត្តមណ្ឌលគិរីត្រៀមលក្ខណៈសម្បត្តិដើម្បីចាប់យកកាលានុវត្តភាព​នៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលកំពុងមានកំណើនគួរឲ្យកត់សម្គាល់ ដោយឈរលើភាពរឹងមាំនៃសក្តានុពល​របស់ខ្លួន។

ការដាក់ចេញផែនការមេសម្រាប់ខេត្តមណ្ឌលគិរីនេះ ធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយសមាសភាពនៃគណៈកម្មាធិការដឹក​នាំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម) អមជាមួយការប្រកាសផែនការសកម្មភាព​នៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៩ នាទីutes មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

​ការរញ្ជួយដីនៅ​បាងកក​ បង្កការ​ខូច​ខាត​ដល់អាគារជាច្រើនក្នុងក្រុង

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

នៅមីយ៉ាន់ម៉ាឯណោះ រញ្ជួយដីបាក់សាលា សង្កត់សិស្សក្មេងៗ ២០នាក់

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ស្លាប់​មនុស្ស​២០​នាក់​នៅ​វិហារឥស្លាម​នៅ​មីយ៉ាន់ម៉ា ព្រោះ​គ្រោះ​រញ្ជួយដី

ព័ត៌មានជាតិ៤៧ នាទីutes មុន

រដ្ឋមន្រ្តីអប់រំ៖ សិស្សអាយុ១៥ ឆ្នាំកំពុងសិក្សាថ្នាក់ទី៧ដល់ទី១០ដោយសារកត្តាចូលរៀនយឺត និងការរៀនត្រួតថា្នក់

Sokha Hotels

ព័ត៌មានពេញនិយម