សេដ្ឋកិច្ច
គ្រឹះស្ថានអង្គរ៖ លក់សំបុត្រចូលទស្សនាអង្គរបានជាង ២,៤លានដុល្លារ កើនឡើងជាង ១ពាន់ភាគរយ
ការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២ រកចំណូលបានប្រមាណ ២,៤លានដុល្លារ កើនឡើងជាង ១០០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលពេលនោះ ពិភពលោក ក៏ដូចជា កម្ពុជា ជួបវិបត្តិជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។
យោតាមសេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរ បានបង្ហាញថា គិតត្រឹមរយៈពេល ៦ខែ ឆ្នាំនេះ មានទេសចរសរុបចំនួន ៥៩ ៩៨៣នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ។ ចំណែកកាលពីខែមិថុនា កន្លងទៅ មានទេសចរ ១៤ ២០៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលលក់សំបុត្រនោះបានចំនួនជាង ៥៦ម៉ឺនដុល្លារ។
ទន្ទឹមនឹងនេះ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកែរ បានចំនួន ២ ៨០៥ដុល្លារ ដល់ទេសចរអន្តរជាតិចំនួន ១៨៧នាក់ ក្នុងខែមិថុនា និងចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្លៀស ក្នុងខែមិថុនា មានចំនួន ៩ ៣៤៥ដុល្លារ ទៅដល់ភ្ញៀវទេសចរ ២ ៣៤០នាក់ផងដែរ។
យោងតាមគ្រឹះស្ថានអង្គរ ក្នុងរយៈពេល ៦ខែ ចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ ដែលបានឧបត្ថម្ភទៅមូលនិធិគន្ធបុប្ផា មានចំនួន ១១៩ ៩៦៦ដុល្លារ៕
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច