សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ៖ គោលដៅខ្ញុំប្រកាសចុះថ្លៃអគ្គិសនីចុងឆ្នាំនេះ តែឥឡូវមានវិបត្តិកើតឡើង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គ្រោងប្រកាសបញ្ចុះតម្លៃអគ្គិសនីនៅចុងឆ្នាំ ២០២២នេះ តែត្រូវពន្យាពេលវិញ ដោយសារវិបត្តិសកលកើតឡើងផ្ទូនៗគ្នា។

សម្តេចមានប្រសាសន៍ដូច្នេះថា« ចុងឆ្នាំ ២០២២នេះ ខ្ញុំប្រកាសចុះថ្លៃអគ្គិសនីបន្តិចទៀត បើសិនជាមិនមានវិបត្តិកើតឡើង ប៉ុន្តែឥឡូវមិនត្រឹមតែមិនអាចបញ្ចុះតម្លៃបានទេ ថែមទាំងបំពេញខាតឱ្យអគ្គិសនីទៀត»។
សម្តេចបានលើកឡើងថា រោងចក្រសហគ្រាសមួយចំនួនប្រឈមនឹងការខាតបង់ដោយសារការឡើងថ្លៃអគ្គិសនី ប៉ុន្តែរាជរដ្ឋាភិបាល បានជួយបំពេញខាត ជាក់ស្តែងសព្វថ្ងៃនេះ គឺខាតហើយ។
សម្តេចបន្ថែមថា« ឆ្នាំនេះចេះទេវតាជួយយើង ត្រង់ថា ភ្លៀងច្រើនទឹកចូលអាងវារីអគ្គិសនីយើងបានដើរ បូកជាមួយពន្លឺព្រះអាទិត្យ កាត់បន្ថយបានចំនួនខាតបង់បានមួយចំនួន តែប្រសិនបើវារីអគ្គិសនីយើងដើរមិនគ្រប់ ហើយបែរជាទៅផលិតថាមពលចេញមក ពីធ្យូងថ្ម និងប្រេងឥន្ធនៈ តម្លៃអគ្គិសនីនឹងឡើងកប់ពពក»។
ប្រធានអគ្គិសនីកម្ពុជា បានជួបរាយការណ៍ជូនសម្តេចតេជោកាលពីម្សិលមិញថា នៅឆ្នាំនេះ អគ្គិសនីកម្ពុជា អាចខាតជាង ១០០លានដុល្លារ ដែលផ្តើមចេញពីវិបត្តិសង្រ្គាមរុស្ស៊ីអ៊ុយក្រែន និងការដាក់ទណ្ឌកម្មពីប្រទេសមហាអំណាច។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចក៏បានអំពាវនាវឱ្យមានការប្រើប្រាស់សន្សំសំចៃភ្លើងអគ្គិសនី ជាពិសេសស្ថាប័នរដ្ឋដែលប្រើប្រាស់ថវិកាជាតិ។ បើមិនអ៊ីចឹងទេ យើងនឹងទទួលការខាតបង់កាន់តែធំ។ នេះជាការបន្ថែមរបស់សម្តេចតេជោ។
យោងតាមតារាងនៃការប្រើប្រាស់អគ្គិសនីរបស់អគ្គិសនីកម្ពុជា បានបានកំណត់ថា បរិមាណនៃការប្រើប្រាស់ក្នុងមួយខែចាប់ ១០ គីឡូវ៉ាត់ចុះក្រោមតម្លៃ ៣៨០ រៀលក្នុងគីឡូវ៉ាត់ម៉ោង, ពី ១១ គីឡូដល់ ៥០ គីឡូ តម្លៃ ៤៨០ រៀល, ពី ៥១ គីឡូ ដល់ ២០០ គីឡូ តម្លៃ ៦១០ រៀល និងអ្នកប្រើប្រាស់ចាប់ពី ២០១ គីឡូឡើងទៅតម្លៃ ៧៣០ រៀល ដែលតារាងនេះ គឺរដ្ឋមានកម្មវិធីផ្តល់អត្រាអនុគ្រោះក្រោមថ្លៃដើម មានន័យថារដ្ឋបំពេញខាតឱ្យអ្នកប្រើប្រាស់ថាមពលអគ្គិសនីរួចហើយ៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត