Connect with us

សេដ្ឋកិច្ច

តម្រូវការអង្កររបស់ ថៃ នឹងកើនឡើង ខណៈសង្គ្រាម អ៊ុយក្រែន នៅតែបន្ត

បានផុស

នៅ

ស្របពេលកំពុងមានការព្រួយបារម្ភអំពីកង្វះខាតស្រូវសាលីនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន អ្នកសេដ្ឋកិច្ចថៃបាននិយាយថា តម្រូវការអង្ករនៅឆ្នាំនេះនឹងកើនឡើង ដោយសារសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាផលប៉ះពាល់នៃការកើនឡើងតម្លៃទំនិញពិភពលោកជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកសេដ្ឋកិច្ចថៃបានចង្អុលបង្ហាញថា ពេលនេះគឺជាឱកាសដែលត្រូវផលិតអង្ករប្រចាំឆ្នាំនៅក្នុងប្រទេសថៃ ដែលជាប្រទេសនាំចេញធំជាងគេទី៣ របស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងវៀតណាម ខណៈដែលកង្វះខាតស្រូវសាលីនៅលើពិភពលោក នឹងក្លាយជាឱកាសបង្កើនប្រាក់ចំណេញសម្រាប់អ្នកផលិតស្រូវ-អង្ករដែលជាដំណាំជំនួស ស្របពេលដែលកម្លាំងពលកម្មសំខាន់ៗជាច្រើនកំពុងប្រឈមមុខនឹងឧបសគ្គផ្សេងៗទៀត ។

លោក Nisit Panthamit អ្នកជំនាញសេដ្ឋកិច្ចថៃបានចង្អុលបង្ហាញអំពីតម្រូវការចាំបាច់ក្នុងការមានផែនការដែលតុល្យភាពគ្នា និងការមានបច្ចេកវិទ្យាកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់កសិករថៃជំនាន់ក្រោយ ក្រៅពីវិបត្តិនៅអ៊ុយក្រែន ។

ចំណែក លោក Nipon Boonmee អ្នកស្រាវជ្រាវនៃ​មជ្ឈមណ្ឌល​ផ្នែកស្រូវ​-អង្ករ​នៅខេត្ត​ឈៀងម៉ៃបាននិយាយថា នៅពេលតម្លៃអង្ករឡើងថ្លៃ ចំនួនបរិមាណថ្លៃដើមដែលត្រូវចំណាយទៅលើទំនិញផ្សេងៗទៀតក៏ត្រូវឡើងថ្លៃដូចគ្នាផងដែរដូចជា តម្លៃប្រេងឥន្ធនៈ និងជីជាដើម ខណៈពីមុនជី​មួយបាវ​ថ្លៃត្រឹមតែ ​៦០០ ​បាតប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ​ឡើងដល់ ​១,០០០ ​បាតក្នុង ១ បាវ ដូច្នេះវា​មិន​ចម្លែក​ទេ​ដែល​តម្លៃ​អង្ករ​ឡើង​ថ្លៃនោះ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ VOA Lao

ចុចអាន ៖ រដ្ឋមន្រ្តីការបរទេស អាមេរិក នឹងមកប្រទេសអាស៊ានចំនួន ២ នៅសប្ដាហ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម