Connect with us

សេដ្ឋកិច្ច

កម្ពុជា ខាតបង់ទៅលើតម្លៃអគ្គិសនីជាង១០០​លានដុល្លារ ដោយសារសម្ពាធវិបត្តិសង្រ្គាម​អ៊ុយក្រែន

បានផុស

នៅ

កម្ពុជា បាននិងកំពុងខាតបង់ទៅលើតម្លៃអគ្គិសនីជាង ១០០លានដុល្លារ ក្រោយរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលបានធ្វើឱ្យតម្លៃថាមពល ឥន្ធនៈ ឧស្ម័ន និងអគ្គិសនីឡើងថ្លៃខ្ពស់ ក្នុងនោះកម្ពុជា ក៏រងផលប៉ះ​ពាល់ផងដែរ។ ទន្ទឹមនឹងការខាតបង់នេះ ម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋ និងគ្រប់ស្ថាប័នទាំងអស់ ជួយសន្សំសំចៃលើការប្រើប្រាស់អគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្តេចតេជោ កន្លងមករាជរដ្ឋាភិបាល បានខិតខំទប់ស្កាត់ការឡើងថ្លៃអគ្គិសនី សម្រួលដល់ការងារអាជីវកម្ម និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការ ចេញថ្លៃខាតបង់ទៅដល់អគ្គិសនីកម្ពុជា ដែលគិតជាទឹកប្រាក់​រហូត​ដល់ជាង១០០លានដុល្លាររួចទៅហើយ។

លើសពីនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យពលរដ្ឋ និងស្ថាប័នទាំងអស់ ផ្តើមចេញពីស្ថាប័នរដ្ឋ​មុនគេឱ្យចូល​រួមសន្សំសំចៃការប្រើប្រាស់អគ្គិសនី តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្ថានការណ៍ជាសកល​នៃវិបត្តិថាមពល ដែលកំពុងរងផលប៉ះពាល់ ដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

សម្តេចថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ គណៈប្រតិភូ កីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នាព្រឹកថ្ងៃទី ០៦​ ខែ កក្កដា ឆ្នាំ ២០២២។

យោងតាមតារាង​នៃ​ការប្រើប្រាស់​អគ្គិសនីរបស់អគ្គិសនីកម្ពុជា បាន​បានកំណត់​ថា បរិមាណ​នៃ​ការប្រើប្រាស់​ក្នុង​មួយខែចាប់ ១០ គីឡូវ៉ាត់​ចុះក្រោម​តម្លៃ ៣៨០ រៀល​ក្នុង​គីឡូវ៉ាត់ម៉ោង, ពី ១១ គីឡូ​ដល់ ៥០ គីឡូ តម្លៃ ៤៨០ រៀល, ពី ៥១ គីឡូ ដល់ ២០០ គីឡូ តម្លៃ ៦១០ រៀល និង​អ្នកប្រើប្រាស់​ចាប់ពី ២០១ គីឡូ​ឡើងទៅ​តម្លៃ ៧៣០ រៀល ដែល​តារាង​នេះ ​គឺ​រដ្ឋ​មាន​កម្មវិធី​ផ្តល់​អត្រា​អនុគ្រោះ​ក្រោម​ថ្លៃដើម មានន័យថា​រដ្ឋ​បំពេញ​ខាត​ឱ្យ​អ្នកប្រើប្រាស់​ថាមពល​អគ្គិសនី​រួចហើយ។

របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២១កន្លងទៅ កម្ពុជាទទួលបានទុនវិនិយោគសរុបលើវិស័យ អគ្គិសនី ប្រមាណ ១ ៦០០ លានដុល្លារអាម៉េរិក ក្នុងនោះការវិនិយោគដោយអគ្គិសនីកម្ពុជា មានទឹក ប្រាក់ ៦០០លានដុល្លារអាម៉េរិក និងការវិ​និយោគដោយវិស័យឯកជនមានទឹកប្រាក់ចំនួន ១០០០ លានដុល្លារអាម៉េរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម