សេដ្ឋកិច្ច
រាជរដ្ឋាភិបាល ប្រមូលថវិកាពីការផាកពិន័យរថយន្តដឹកល្មើសទម្ងន់បាន ២,៨ពាន់លានរៀល
រដ្ឋាភិបាល ប្រមូលចំណូលបានពីការផាកពិន័យរថយន្តដឹកលើសទម្ងន់កំណត់ នៅក្នុងឆមាសទី១ ដើមឆ្នាំ ២០២២ ប្រមាណ ២,៨ពាន់លានរៀល។នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២។

បើតាមរបាយការណ៍ ក្នុងការអនុវត្តការងារលើការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មានយានយន្តសរុបចំនួន ១ ៨៣១ ៣៧៤ គ្រឿងត្រូវបានត្រួតពិនិត្យ ដោយនៅក្នុងនោះ រថយន្តដឹកមិនលើសទម្ងន់មានចំនួន ១ ២៣០ ០១០ គ្រឿងរថយន្តដឹកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ មានចំនួន ៥៩៩ ៧២១គ្រឿង រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ដែលត្រូវបានផាកពិន័យមានចំនួន ១ ៦៤៣ គ្រឿង។ ជាមួយគ្នានោះ រថយន្តចំនួន ២២០គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់លើសពី២០% នៃទម្ងន់អនុញ្ញាតត្រូវផាកពិន័យ និងឃាត់ទុករយៈពេលមួយឆ្នាំ ដោយយោងតាមច្បាប់ផ្លូវថ្នល់មាត្រា ៦០។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអំពាវនាវឱ្យអ្នកប្រើប្រាស់ទាំងអស់ ជាពិសេសក្រុមហ៊ុនដឹកទំនិញ ត្រូវចូលរួមគោរពច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ កុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ធ្វើឱ្យផ្លូវឆាប់ខូច មុនអាយុកាល មានជង្ហុកសម្បុកមាន់ បង្កគ្រោះថ្នាក់ចរាចរណ៍ ចំណាយថវិកាច្រើនក្នុងការជួសជុល និងថែទាំផ្លូវ។
លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ចំពោះបញ្ហានេះ ទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ និងមន្រ្តីអនុវត្តបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីរឹតបន្តឹងការដឹកជញ្ជូនឱ្យស្របតាមច្បាប់កំណត់ និងអនុវត្តយន្តការ ចល័តដើម្បីឆ្មក់ចាប់រថយន្តដឹកលើសនៅទូទាំងប្រទេសកម្ពុជា៕ នាង រតនៈ



-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា