Connect with us

សេដ្ឋកិច្ច

ចិន អាចទិញត្រីប្រាកម្ពុជា ៣០តោនក្នុងមួយថ្ងៃ​ បើចរចាតម្លៃត្រូវគ្នា

បានផុស

នៅ

រដ្ឋបាលគយចិន បានសិក្សាលើកសិដ្ឋានចិញ្ចឹមត្រីប្រាធំៗចំនួនបីទីតាំង នៅខេត្តកំពង់ធំ ខេត្តកណ្តាល និងព្រែព្នៅ ដើម្បីត្រួតពិនិត្យគុណភាព និងចរចាតម្លៃ ក្នុងការនាំចេញទៅទីផ្សារចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណាក់កាលដំបូងនេះ ភាគីចិន គ្រោងនាំចេញត្រីប្រាកម្ពុជា ប្រមាណ ៣០តោនក្នុងមួយថ្ងៃ។ ចំពោះតម្លៃអ្នកចិញ្ចឹមបានស្នើសុំ ៥៥០០រៀល-៥៧០០រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះ ភាគីចិន លើកឡើងថា រាងខ្ពស់បន្តិចសម្រាប់អ្នកកែច្នៃ។

លោក ថាយ សុមុនី ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​នៃ​រដ្ឋបាល​ជលផល បានប្រាប់កម្ពុជាថ្មីថា ទាក់ទងគុណភាព សុវត្ថិភាព ភាគីគយចិនបានទទួលស្គាល់អស់ហើយ នៅឡើយតែតម្លៃប៉ុណ្ណោះ។ លោក សុមុនី បានបញ្ជាក់ថា «យើងបានជជែកគ្នា រវាងភាគីចិន និងរដ្ឋបាលជលផលថា នាំចេញសាកល្បងមួយកុងតឺន័រខ្ទង់ ២៥តោន ទៅ ៣០តោន ក្នុងមួយថ្ងៃ តែឥឡូវមិនទាន់បានចេញ ដោយសារក្រុមហ៊ុនកែច្នៃត្រី នៅមានភាពយឺតយ៉ាវ និងកត្តាសង្គ្រាមរុស្ស៊ី អ៊ុយក្រែន ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ ក្រុមហ៊ុនមិនអាចដឹកជញ្ជូនទៅបាន»។

បើតាមលោក ថាយ សុមុនី គិតមកដល់ពេលនេះ កសិករដ្ឋានចំនួន ៣ ដែលមានលទ្ធភាពនាំចេញត្រីប្រា ទៅកាន់ប្រទេសចិន អាចផលិតត្រីប្រាបានរហូតដល់ ៣ទៅ៤ពាន់តោនក្នុងមួយឆ្នាំ។ 

លោក ឡែមផូរ វរិទ្ធិ អ្នកគាំទ្រការអភិវឌ្ឍនៃសមាគមវារីវប្បករកម្ពុជា បានលើកឡើងថា ប្រសិនបើរដ្ឋបាលគយចិនបញ្ជាក់ពីពេលវេលាច្បាស់នៃការនាំចេញ ក្រុមវារីវប្បករ នឹងចាប់ផ្តើមចិញ្ចឹមឱ្យទាន់តម្រូវការ។ លោកបញ្ជាក់ថា ត្រីប្រាចិញ្ចឹមប្រើរយៈពេលចន្លោះពី ៦ខែ ទៅ ៨ខែ ទើបប្រមូលផលបាន។ លោកថា«ឧទាហរណ៍បើគេត្រូវការ១ពាន់តោនក្នុងមួយខែ កសិករយើងស្រាក់ដៃគ្នាចិញ្ចឹម ឱ្យតែមានកិច្ចសន្យាត្រឹមត្រូវ [ ] កសិករអត់ហ៊ានធ្វើមុនទេ ព្រោះរឿងនេះត្រូវការចំណាយលុយ បើគេត្រូវការពិតប្រាកដត្រូវការចុះកិច្ចសន្យាជាមួយគ្នា មានអាជ្ញាធរជាតិដឹងលឺ យើងនឹងចិញ្ចឹមផ្គត់ផ្គង់បាន»។

ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​នៃ​រដ្ឋបាល​ជលផល បានលើកឡើងថា ការនាំចេញត្រីប្រាទៅកាន់ប្រទេសចិននេះ​នឹងផ្ដល់ប្រយោជន៍ច្រើនដល់កសិករកម្ពុជាលើផ្នែកទីផ្សារ បង្កើនប្រាក់ចំណូល និងការងារបន្ថែមដល់វារីវប្បករ។  

សូមបញ្ជាក់ថា ការនាំចេញត្រីប្រាទៅចិនបានត្រូវឆ្លងកាត់ការ​ត្រួតពិនិត្យគុណភាព និង​សុវត្ថិភាព។ ចំណែកការចិញ្ចឹមវិញត្រូវអនុវត្តគោលការណ៍វារីវប្បកម្មល្អ ដែលប្រើប្រភពទឹកគ្មានជាតិពុល​និងការឱ្យចំណីមិនត្រូវប្រើអកម៉ូន ជាពិសេសមិនត្រូវប្រើថ្នាំព្យាបាលខុសបច្ចេកទេស រួមទាំងការអនាម័យក្នុងកសិដ្ឋានជាដើម។ រីឯការនាំចេញ គឺជាប្រភេទសាច់បង្កក ដែលតម្រូវឱ្យ​អ្នកចិញ្ចឹមនិងរោងចក្រវិចខ្ចប់ ចាំបាច់មានប្រព័ន្ធត្រួតពិនិត្យស្ដង់ដារមួយច្បាស់លាស់មុននាំចេញទៅចិន។

យោងតាមរដ្ឋបាលជលផល បានបង្ហាញថា ឆ្នាំ២០២១ ទិន្នផលវារីវប្បកម្មរបស់កម្ពុជា សរុបមានជាង៤០ម៉ឺនតោន ក្នុងនោះទិន្នផលត្រីប្រា ទទួលបានប្រមាណ៣០% ទៅ៤០% នៃទិន្នផលវារីវប្បកម្មសរុបរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

សេចក្ដីជូនដំណឹង១០ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការងារជួសជុលថែទាំ ការងារជួសជុលរុះរើ របងប្រវែង ៦៨ម និងកំពស់ ៣ម មន្ទីរព័ត៌មានខេត្តកែបឆ្នាំ ២០២៥

កីឡា១៨ នាទីutes មុន

ធន់​ សាក់ស៊ីន​៖​ កីឡាករ​ថៃ​នោះ​មិន​មែន​វាយ​អត់​អស់​សមត្ថភាព​ទេ​ដោយ​សារ​ខ្ញុំ​ចេញ​កាត់​រហូត​

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ផ្ទះប្រជាជន​១៧​ខ្នងឆេះហ្មត់​​​​ក្នុង​ការ​ប្រយុទ្ធគ្នា​នៅ​មីយ៉ាន់ម៉ា

សេដ្ឋកិច្ច២៧ នាទីutes មុន

កម្ពុជា-អឺរ៉ុប ជួបគ្នាលើកទី២ ដោះស្រាយបញ្ហាប្រ​ឈមរបស់វិនិយោគិនអឺរ៉ុបកំពុងធ្វើជំនួញនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម