សេដ្ឋកិច្ច
លោក ឡោ វិចិត្រ ៖ ភ្នាក់ងារអចលនទ្រព្យខ្លះវិភាគព័ត៌មានបំប៉ោងទីផ្សារ លម្អៀង និងគ្មានវិជ្ជាជីវៈច្បាស់លាស់
បច្ចុប្បន្នអ្នកទិញលក់អចលនទ្រព្យក្នុងស្រុកមួយចំនួនធំ កំពុងប្រឈមនិន្នាការ និងទំនោទិញអចលនទ្រព្យ តាមការបំប៉ោងទីផ្សារ។ ក្រុមហ៊ុនអចលនទ្រព្យខ្លះធ្វើទីផ្សារដោយលម្អៀងមិនស្មោះត្រង់ ដោយបានណែនាំអំពីសក្កានុពលតំបន់ណា ដែលក្រុមហ៊ុនខ្លួនកំពុងលក់ ទៅដល់អតិថិជន។ អ្នកទិញនឹងប្រឈមកប់លុយក្នុងអចលនទ្រព្យបែបនេះ ប្រសិនបើមិនបានសិក្សាច្បាស់ ដោយជឿលើការណែនាំរបស់ក្រុមហ៊ុនអចលនទ្រព្យគ្មានវិជ្ជាជីវៈ។

លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល បានបង្ហាញអំពីចំណេះដឹងដល់សាធារណជន ដើម្បីជៀសវាងហានីភ័យ ក្នុងការទិញអចលនទ្រព្យ។
លោក វិចិត្រ បានលើកឡើងដូច្នេះថា« ចំណុចដែលមានសក្កានុពលនៃប្រភេទអចលនទ្រព្យនីមួយៗ គឺមើលទៅលើតំបន់ទីតាំងនោះ មានសេដ្ឋកិច្ច មានប្រជាជនតាំងលំនៅឋានច្រើនជាងមុន និងមានគោលនយោបាយ របស់រាជរដ្ឋាភិបាលទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ»។
ដោយឡែក អ្នកប្រកបជំនួញក្នុងវិស័យអចលនទ្រព្យ គួរតែផ្តោតសំខាន់លើទិន្នន័យ និងឯកសារចេញដោយក្រសួងជំនាញ ដែលមានសមត្ថកិច្ច និងត្រូវវិភាគតាមតួលេខ ដោយជៀសវាងការវិភាគតាមអារម្មណ៍ ឬភាពលម្អៀង ដោយសារតែមានគម្រោងរបស់ខ្លួន លក់នៅទីនោះ។ នេះជាការបន្ថែមរបស់លោក ឡោ វិចិត្រ។
ប្រធានសមាគមអចលនទ្រព្យសកល បានគូសបញ្ជាក់ទៀតថា សក្កានុពលនៃអចលនទ្រព្យនីមួយៗ ភ្នាក់ងារអចលនទ្រព្យ មិនគួរបំផុសបំផុលទៅតាមព័ត៌មាន ដែលគ្មានវិជ្ជាជីវៈច្បាស់លាស់ ត្រូវវិភាគតាមតួលេខដែលចេញដោយស្ថាប័នមានសមត្ថកិច្ច។
«ឧទារហណ៍ថា តំបន់សង្កាត់ណាមួយ តម្លៃដីធ្លីប្រតិបត្តិការទិញលក់នៅឆ្នាំ ២០១៩ ទៅដល់ឆ្នាំ ២០២០ មានកំណើនប៉ុន្មានភាគរយ ពី ២០២០ទៅ ២០២១ មានកំណើនប៉ុន្មានភាគរយ»។
មានន័យថា ការវិភាគត្រូវតែផ្តោតទៅលើទិន្នន័យ ទៅលើតួលេខ ជាជាងផ្តោតលើអារម្មណ៍ ឬដោយសារក្រុមហ៊ុនយកគម្រោងនេះទៅលក់ ដែលជាការបំភាន់មតិសាធារណៈ ទទួលបានព័ត៌មានមួយ ដែលលម្អៀង មិនច្បាស់លាស់ គ្មានតួលេខយោង នាំឱ្យវិស័យអចលនទ្រព្យមិនអាចអភិវឌ្ឍដោយចីរភាព និងនិរន្តរភាព។
ចំពោះការវាយតម្លៃអចលនទ្រព្យនៅគ្រប់ទីកន្លែង ត្រូវយោងទៅតាមរបាយការណ៍វាយតម្លៃរបស់ក្រុមហ៊ុន ដែលទទួលអាជ្ញាប័ណ្ណចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុដើម្បីកាត់បន្ថយហានីភ័យនៃព័ត៌មានបំប៉ោង ឬព័ត៌មានមិនមានប្រភពផ្លូវការពីក្រសួងជំនាញ ឬអាជ្ញាធរមានសមត្ថកិច្ច។
លោក ឡោ វិចិត្រ បានសង្កត់ធ្ងន់ថា អ្នកធ្វើការក្នុងវិស័យអចលនទ្រព្យ គួរប្រកាន់ខ្ជាប់នូវស្មារតី ទំនួលខុសត្រូវ វីជ្ជាជីវៈ ស្របតាមក្រមសីលធម៌របស់ភ្នាក់ងារ មិនត្រូវបំផ្លើស ឬបំប៉ោងនោះទេ។
ទន្ទឹមនឹងនេះ លោក វិចិត្រ ក៏ជំរុញឱ្យប្រជាជនកម្ពុជា គ្រប់រូបគួរតាមដានព័ត៌មានអចលនទ្រព្យ ដែលមានប្រភពផ្លូវការ ដូចជាទិន្នន័យចេញដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្រសួងដែនដីនគររូបនីយកម្ម ឬក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងធនាគារជាតិនៃកម្ពុជា ជាដើម៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ