Connect with us

សេដ្ឋកិច្ច

ឧកញ៉ា លឹម ហេង៖ ទំនិញនាំចូលពីបរទេស​មិនគួរចុះបញ្ជីកម្មសិទ្ធិបញ្ញា ឬម៉ាកពាណិជ្ជកម្ម​ផ្តាច់មុខ

បានផុស

នៅ

​​រាល់មុខទំនិញ និងឧបករណ៍ជួញដូរបាន ដែលនាំចូលពីក្រៅប្រទេស មិនគួរត្រូវបានចុះបញ្ជីជាកម្មសិទ្ធិបញ្ញា ឬម៉ាកពាណិជ្ជកម្មផ្តាច់មុខឡើយ ព្រោះផ្ទុយពីច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ប្រកួតប្រជែងដោយស្មើភាព និងគោលនយោបាយទីផ្សារសេរីនៅកម្ពុជា ហើយក៏អាចប៉ះពាល់ដល់ការធ្វើទំនើបកម្មសេដ្ឋកិច្ចជាតិផងដែរ។ តែការផលិត ឬដំឡើងក្នុងស្រុកត្រូវបានការពារដោយច្បាប់ និងលើកទឹកចិត្តតាមរយៈច្បាប់ វិនិយោគថ្មី។ នេះជាការលើកឡើងរបស់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា លឹម ហេង បានប្រាប់កម្ពុជាថ្មីថា ផលិតផលម៉ាកពីបរទេស មិនអាចនាំចូលផ្តាច់មុខបានទេ ត្រូវតែប្រកួតប្រជែងស្មើភាពគ្នា ដើម្បីការពារអ្នកប្រើប្រាស់តាមរយៈការកេងប្រវ័ញ្ចនានា។ «កន្លងមក យើងឃើញមានក្រុមហ៊ុនខ្លះ នាំចូលផលិតផលបរទេសមក ហើយបានចុះបញ្ជីកម្មសិទ្ធិផ្តាច់មុខរបស់គាត់ តែម៉ាកវាមានសេរីរបស់វា តែគាត់(អ្នកនាំចូល)មិនគិតចឹងទេ គាត់ថាម៉ាកនឹងគឺជារបស់គាត់ទាំងអស់ ហើយគាត់យកមកលក់តម្លៃស្រេចតែចិត្តគាត់ ដែលធ្វើឱ្យអ្នកប្រើប្រាស់ខាតបង់»។

លោកឧកញ៉ា លឹម ហេង បានលើកជាឧទាហរណ៍ទៀតថា ដូចជាការចុះបញ្ជីកម្មសិទ្ធិបញ្ញា ឬផ្តាច់មុខនាំចូលគ្រឿង​យន្តសម្រាប់វិស័យកសិកម្មជាដើម។ ក្រោយចុះបញ្ជីរួចពួកគេខ្លះ មិនបាននាំចូលទេ ហើយក៏មិនអនុញ្ញាតឱ្យអ្នកដទៃ អាចនាំចូលម៉ាកដែលពួកគេបានចុះបញ្ជីរួចនោះដែរ។ ក្នុងន័យនេះ លោកឧកញ៉ា ពន្យល់ថា អ្នកដែលចង់នាំចូល​គ្រឿងយន្តកសិកម្ម ត្រូវស្នើសុំសិទ្ធិ ឬបង់លុយជូនពួកគេ ដែលជាម្ចាស់កម្មសិទ្ធិ ទើបអាចនាំចូលបាន។ ហើយ​បើគ្រឿងយន្តទាំងនេះ ត្រូវការប្រើប្រាស់ក្នុងវិស័យកសិកម្ម តែក្រុមហ៊ុនផ្សេងៗ នាំចូលមិនបាន នោះគឺរារាំងដល់​ការអភិវឌ្ឍទំនើបកម្មសេដ្ឋកិច្ចហើយ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កម្ពុជា មានគោលនយោបាយសេដ្ឋកិច្ចទីផ្សារសេរី ការនាំចូលគឺត្រូវមានការប្រកួតប្រជែង ដើម្បីឱ្យអ្នកទិញយកទៅប្រើប្រាស់ទទួលបានតម្លៃមួយសមរម្យ។

ដូច្នេះការនាំចូលផលិតផលពីបរទេសច្រើន គឺជាចំណុចវិជ្ជមាន ព្រោះបានបង្កើនវត្ថុធាតុដើម ក្នុងការផលិត ដើម្បីទទួលបានផលិតផលច្រើន សម្រាប់នាំចេញទៅក្រៅប្រទេសវិញ។

លោក ស៊ីម ថុង អ្នកលេងបណ្តាញសង្គម គាំទ្រចំពោះការលើកឡើងរបស់លោកឧកញ៉ា លឹម ហេង។ លោកបានថ្លែងដូច្នេះថា «ច្បាប់កម្មសិទ្ធិបញ្ញា ជាវិធានការពារម្ចាស់ស្នាដៃដើម និង/ឬ ស្នាដៃបន្ត។ ការនាំចូលមិនមែនជាស្នាដៃទេ ជាឳកាសវិនិយោគរបស់ពាណិជ្ជករ និងសហគ្រិនដទៃទៀត»។

បច្ចុប្បន្នទំនិញនាំចូលពីបរទេសច្រើនសន្ធឹកសន្ធាប់ ហូរចូលទីផ្សារកម្ពុជា ដោយអ្នកនាំចូលមួយចំនួន បានចុះបញ្ជីជាកម្មសិទ្ធិបញ្ញា នាំចូលផ្តាច់មុខ ដែលមិនអនុញ្ញាតឱ្យអ្នកដទៃនាំចូលទំនិញប្រភេទដូចខ្លួនបានឡើយ។ ហេតុផលនេះហើយ ដែលអ្នកជំនាញព្រួយបារម្ភថា អ្នកនាំចូលទាំងនោះ អាចកំណត់តម្លៃខ្ពស់ ដោយសារគ្មានការប្រកួតប្រជែង ធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១៣ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១៤ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម