សេដ្ឋកិច្ច
ផលិតផលកសិកម្ម៥មុខ ត្រៀមចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ឬម៉ាកសមូហភាព
ក្រសួងពាណិជ្ជកម្ម បានខិតខំស្វះស្វែងរកអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីសិក្សាលទ្ធភាពក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ឬម៉ាកសមូហភាព លើវិស័យកសិកម្ម និងជលផល មួយចំនួនទៀត រួមមាន៖ អង្ករបាត់ដំបង បង្គារក្រៀមកំពង់សោម បង្គារក្រៀមកោះកុង ប្រហុកត្រីសៀមរាប អំបិល និងផ្កាអំបិលកំពត-កែប ដែលជាផលិតផលសក្តានុពលនៃប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ទស្សនទាន និងអត្ថប្រយោជន៍នៃ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិល និងផ្កាអំបិលកំពត-កែប” និងការបង្កើតសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ កាលពីថ្ងៃពុធ ម្សិលមិញ។

បន្ទាប់ពី “អំបិល និងផ្កាអំបិលកំពត-កែប” ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនាពេលឆាប់ៗខាងមុខនេះ ផលិតផលកសិកម្ម និងជលផលបួនមុខទៀត រួមមាន៖ អង្ករបាត់ដំបង បង្គារក្រៀមកំពង់សោម បង្គារក្រៀមកោះកុង ប្រហុកត្រីសៀមរាប នឹងត្រៀមចុះបញ្ជីជាបន្តបន្ទាប់។

នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយជំនាញការថ្នាក់ជាតិ និងអន្តរជាតិរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក WIPO ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបានចុះយកសំណាក (ទឹកសមុទ្រ ដី និងអំបិល) ដើម្បីយកទៅពិនិត្យអំពីគុណភាព “អំបិល និងផ្កាអំបិលកំពត-កែប” ក្នុងមណ្ឌលផលិតកម្មទាំង ៧ រួមមាន៖ បឹងទូក ត្រើយកោះ បឹងរួង១ បឹងរួង ២ សេះស កែប កំពង់ត្រាច និងទទួលបានលទ្ធផលជាវិជ្ជមាន និងអាចបញ្ចូលក្នុងតំបន់ផលិតកម្ម “អំបិល និងផ្កាអំបិលកំពត-កែប”។
នាយកដ្ឋាននឹងសហការជាមួយអង្គការ AFD ដើម្បីរៀបចំបង្កើតសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដើម្បីចូលរួមរៀបចំសៀវភៅលក្ខន្តិកៈសមាគម បទបញ្ជាផ្ទៃក្នុង សៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ រូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិល និងផ្កាអំបិលកំពត-កែប” និងឯកសារពាក់ព័ន្ធផ្សេងៗ។
លោក សួន វិជ្ជា ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តគម្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិល និងផ្កាអំបិលកំពត-កែប” ឱ្យបានទទួលជោគជ័យ ក្នុងពេលឆាប់ៗខាងមុខនេះ៕



-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល