សេដ្ឋកិច្ច
ទីផ្សារធានារ៉ាប់រងកើនឡើង ៣០០លានដុល្លារ រក្សាបានកំណើន ១០ភាគរយ
ទីផ្សារធានារ៉ាប់រងកម្ពុជា បាននិងកំពុងមានកំណើនឆាប់រស័ស ប្រមាណ ២០ភាគរយ រយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ដោយមានទំហំទីផ្សារជាបុព្វលាភធានារ៉ាប់រងដុលកើនឡើងដល់ប្រមាណ ៣០០លានដុល្លារ ក្នុងឆ្នាំ ២០២១។ បើទោះជាសកលលោករងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏ទីផ្សារធានារ៉ាប់រងកម្ពុជា បន្តរក្សាកំណើនប្រមាណ ១០ភាគរយ ធៀបនឹងឆ្នាំ ២០២០។ នេះជាការលើកឡើងរបស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា នៅក្នុងពិធីចែករំលែកចំណេះដឹងដល់អ្នកសារព័ត៌មាន អំពីកិច្ចដំណើរការទីផ្សារធានារ៉ាប់រងនៅកម្ពុជា ថ្ងៃទី ១៥ ខែ កក្កដា។

លោកបន្តថា អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចកម្ពុជា មានតែ ១,១១ភាគរយ និងការប្រើប្រាស់សេវាធានារ៉ាប់រង ជាដង់ស៊ីតេធានារ៉ាប់រង មានតែ ១៨,៧៥ដុល្លារ សម្រាប់មនុស្សម្នាក់ ដែលតួលេខនេះ ទាបជាងបណ្តាប្រទេសនានាក្នុងតំបន់ និងសកលលោក។
អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅមានសក្តានុពលធំធេងសម្រាប់ការរីកចម្រើននៅពេលអនាគត។
ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ បានលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងប្រមាណ ៣៨ក្រុមហ៊ុន កំពុងធ្វើអាជីវកម្មនៅកម្ពុជា។ លោកបានឱ្យដឹងដូច្នេះថា« ទីផ្សារធានារ៉ាប់រងយើងនៅមានទំហំតូចនៅឡើយ មានន័យថា ប្រជាពលរដ្ឋកម្ពុជា ជាច្រើន ពុំមានធានារ៉ាប់រង ដើម្បីការពារស្ថានភាពហិរញ្ញវត្ថុ ដែលប៉ះពាល់ដោយការកើតឡើងនូវហានិភ័យផ្សេងៗនោះទេ»។

លោកបន្តថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ក្នុងការលើកកម្ពស់ ចំណេះដឹងសាធារណៈអំពីធានារ៉ាប់រង និយ័តករធានារ៉ាប់កម្ពុជា និងសមាគមធារ៉ាប់រងកម្ពុជា បាននិងកំពុងអនុវត្តនូវសកម្មភាពជាកស្តែងជាច្រើន ក្នុងការអប់រំ និងផ្សព្វផ្សាយដល់សាធារណជន អំពីគោលការណ៍គ្រឹះធានារ៉ាប់រង ក៏ដូចជាស្ថានភាពទូទៅនៃតីផ្សារធានារ៉ាប់រងនៅកម្ពុជា។
លោក ហ៊ុយ វ៉ាថារ៉ូ បានសង្កត់ធ្ងន់ថា សារសំខាន់នៃធានារ៉ាប់រង ត្រូវបានទទួលស្គាល់ជាទូទៅ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដោយសារវាជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ដែលអាចជួយដល់សាធារណជន រួចផុតពីទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ នៅពេលមានគ្រោះអកុសលកើតឡើង គ្រោះថ្នាក់ដល់ជីវិត អគ្គិភ័យ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងកន្លងមកថា វិស័យធានារ៉ាប់រង គឺជាផ្នែកមួយនៅក្នុងវិស័យហិរញ្ញវត្ថុ ដែលមានតួនាទីយ៉ាងសំខាន់ និងចាំបាច់នៅក្នុងការចូលរួមចំណែកកសាងសំណាញ់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចជាតិ៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ