សេដ្ឋកិច្ច
លោក ប៉ាន សូរស័ក្តិ ជំរុញមីយ៉ាន់ម៉ាបើកទីផ្សារបន្ថែមនាំចូលផលកសិកម្មពីកម្ពុជា
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានជំរុញដល់ភាគីមីយ៉ាន់ម៉ាជួយទិញផលកសិកម្មរបស់កម្ពុជា បន្ថែមទៀត។
ការជំរុញបែបនេះ នៅក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោក Thit Linn Ohn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី ១៤ ខែ កក្កដា។
ក្រៅពីពិភាក្សាលើកិច្ចការងារទំនាក់ទំនងផ្សេងៗ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានទាញចំណាប់អារម្មណ៍លោកឯកអគ្គរដ្ឋទូត ស្វែងយល់អំពីវិស័យកសិកម្មរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើឱ្យភាគីមីយ៉ាន់ម៉ា ពិនិត្យលទ្ធភាពជួយជំរុញឱ្យមានការនាំចូលផលិតផលកសិកម្ម មានសក្តានុពលពីកម្ពុជា ដូចជា ស្វាយ ចេកសម្ងួត មៀន ផ្លែបឺរ គ្រាប់ស្វាយចន្ទី ដំឡូងជ្វា ម្ទេស ល្ង និងស្ករត្នោត ទៅកាន់ទីផ្សារមីយ៉ាន់ម៉ា បន្ថែមទៀត។ ជាមួយគ្នានេះផងដែរ លោកក៏បានលើកអំពីសក្តានុពលធុរកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាយុទ្ធសាស្រ្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ដោយក្នុងនោះ កម្ពុជារំពឹងថា នឹងមានកំណើន ៦.៦% សម្រាប់ឆ្នាំ២០២៣ និង ៧% នៅឆ្នាំបន្ទាប់។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា បានបង្ហាញពីការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងពាំនាំនូវសំណើរបស់របស់លោករដ្ឋមន្រ្តី ទៅជម្រាបជូនដឹកនាំផងដែរ។ ទន្ទឹមគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានស្នើសុំ ភាគីកម្ពុជាពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដទៃទៀត រួមមាន៖ ការចៀសវាងការយកពន្ធត្រួតគ្នា និងការជំរុញ ការពារការវិនិយោគ រវាងភាគីទាំងពីរ ផងដែរ។
សូមបញ្ជាក់ថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការជំរុញពាណិជ្ជកម្មទ្វេភាគី ការលើកកម្ពស់ការចូលរួមសហការឱ្យកាន់តែជិតស្និទ្ធរវាងសភាពាណិជ្ជកម្ម និងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការផ្គូរផ្គងធុរកិច្ច ការផ្លាស់ប្តូរទស្សនកិច្ចរវាងធុរជន សកម្មភាពពិព័រណ៍ ព្រមទាំងការកំណត់ទំនិញសក្តានុពល ក្នុងការជំរុញការនាំចេញបន្ថែមទៀត៕
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?