Connect with us

សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មថៃបានរៀបចំកម្មវិធី Thai Products Festival 2022 កម្មវិធីផ្សព្វផ្សាយទំនិញឧបភោគបរិភោគថៃ

បានផុស

នៅ

លោក នីរៈវ៉ាត់ រង្ស៊ីកានចានៈ អគ្គទីប្រឹក្សាពាណិជ្ជកម្មអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ (DITP)បានថ្លែងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃបានរៀបចំកម្មវិធី Thai Products Festival 2022 កម្មវិធីផ្សព្វផ្សាយទំនិញឧបភោគបរិភោគថៃ សហការគ្នាជួយដល់ជីវភាពរស់នៅ នៅម៉ាក្រូសាខាសែនសុខ និងសៀមរាប។ កម្មវិធីនេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី 13-26 ខែកក្កដា ឆ្នាំ2022 ។ នៅក្នុងកម្មវិធីនេះនឹងមានការលក់ជូននូវទំនិញឧបភោគបរិភោគថៃគុណភាពខ្ពស់ ក្នុងតម្លៃពិសេស។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

• នៅក្នុងកម្មវិធីនេះនឹងមានការចែកជូន និងភ្លក្សម្ហូបថៃ ពីភោជនីយដ្ឋានថៃដែលទទួលបានស្លាកសញ្ញាបញ្ជាក់គុណភាព Thai SELECT នៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ក្នុងអំឡុងពេលនៃការរៀបចំកម្មវិធី។ 

• ជាពិសេស  ពេលលោកអ្នកទិញទំនិញថៃនៅក្នុងកម្មវិធីនេះ 5 ដុល្លារ នឹងទទួលបានឆ្នោតផ្សងសំណាង 1 សន្លឹក ដើម្បីឈ្នះរង្វាន់ជាច្រើន (ចាប់រង្វាន់ថ្ងៃទី 28 ខែកក្កដា ឆ្នាំ2022 វេលាម៉ោង 5 ល្ងាច)។ 

• ក្នុងឱកាសដ៏ល្អនេះ សូមអញ្ជើញលោកអ្នកមកចូលរួមទស្សនា កម្មវិធីផ្សព្វផ្សាយទំនិញឧបភោគបរិភោគថៃ ឆ្នាំ2022  ដើម្បីជ្រើសរើសទិញ និងទស្សនាទំនិញថៃគុណភាពខ្ពស់ ក្នុងតម្លៃពិសេស ជួយដល់ជីវភាពរស់នៅជូនដល់ប្រជាជនកម្ពុជា ។ លោក នីរៈវ៉ាត់ រង្ស៊ីកានចានៈ បានថ្លែងដូច្នេះ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម