ព័ត៌មានជាតិ
កសិដ្ឋានមួយ ប្រកាសទិញពងទាខ្មែរមួយគ្រាប់ ៤០០ រៀល
ក្រោយពេលពលរដ្ឋជាច្រើនបានរអ៊ូ និងអំពាវនាវរកការជួយសង្រ្គោះ កសិដ្ឋានមួយនៅស្រុកអង្គរជ័យបានប្រកាសទិញពងទាពីកសិករដែលលក់អត់ចេញក្នុងមួយគ្រាប់ ៤០០ រៀល។

តំណាងកសិដ្ឋានភូមិពងទាខ្មែរនៅស្រុកអង្គរជ័យខេត្តកំពត បានប្រាប់កម្ពុជាថ្មីតាមទូរសព្ទនៅរសៀលនេះថា កសិដ្ឋានរបស់លោកចង់ជួយទិញ ជួយលក់ដល់កសិករខ្មែរ ដើម្បីសម្រួលការខាតបង់ ដែលលក់ពងទាអត់ចេញ ឬលក់បានតម្លៃថោក។
ក្នុងដំណាក់កាលដំបូង កសិដ្ឋានរបស់លោកត្រូវការប្រមូលទិញពងទាចំនួន 200,000ពង (ពីរសែនពង) ពីខេត្តចំនួន ០២សិន គឺខេត្តតាកែវ និងខេត្តព្រៃវែង។ ក្រុមការងារប្រមូលទិញក្នុងមួយគ្រាប់ 400រៀល (បួនរយរៀល) ក្នុងយុទ្ធនាការជំរុញការលក់ពងទាក្នុងស្រុក តាមរយ:បណ្តាញទាំង១២ខេត្ត និង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលវិបត្តិធ្លាក់ថ្លៃរបស់ពងទានាពេលបច្ចុប្បន្ននេះ។
តំណាងកសិដ្ឋានភូមិពងទាខ្មែររូបនេះលើកឡើងថា នឹងមិនប្រមូលទិញពីឈ្មួញកណ្តាលឡើយ ហើយក្រុមការងារនឹងចុះទៅដល់ទីតាំងចិញ្ចឹមដោយផ្ទាល់។ មួយវិញទៀត សម្រាប់ពងទាដែលស្តុកគាំងយូរ ក្រុមការងារនឹងបរិច្ចាគថវិការផ្ទាល់ ៥០% ស្មើមួយគ្រាប់ពងទាខូចៗគឺ២០០រៀល តាមជាក់ស្តែងដើម្បីជួយសម្រួលដល់ការខាតបង់របស់បងប្អូនអ្នកចិញ្ចឹម ហើយបើអាចនៅល្អខ្លះៗគឺចែកជូនក្មេងកំព្រា ឬប្រជាជនក្នុងសហគមន៍តែម្តង៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល