Connect with us

សេដ្ឋកិច្ច

តម្លៃប្រេងពិភពលោក ងើបឡើងវិញ ខណៈលុយដុល្លារចុះថោក

បានផុស

នៅ

តម្លៃប្រេងពិភពលោកបានងើបថ្លៃឡើងវិញកាលពីថ្ងៃចន្ទ ស្របពេលដែលលុយដុល្លារចុះថោក ដោយសារតែអ្នកវិនិយោគកំពុងថ្លឹងថ្លែងលើការផ្គត់ផ្គង់ដ៏តឹងរ៉ឹង ក៏ដូចជាផលប៉ះពាល់លើតម្រូវការប្រេងឥន្ធនៈពីជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់ពីប្រទេសចិនដាក់ការរឹតត្បិតមួយចំនួនឡើងវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅអន្តរជាតិម៉ាក Brent ត្រូវបានជួញដូរក្នុងតម្លៃ ១០២.៦៨ ដុល្លារក្នុងមួយបារ៉ែល ពោលកើនឡើង ១.៥០ ភាគរយ បន្ទាប់ពីដាក់លក់តម្លៃ ១០១.១៦ ដុល្លារក្នុងមួយបារ៉ែលកាលពីប៉ុន្មានថ្ងៃមុន ។

ចំណែកក្រុមហ៊ុនប្រេងអាមរិក West Texas Intermediate (WTI) ក្នុងពេលដំណាលគ្នានេះកំពុងដាក់លក់តម្លៃ ៩៥.៨៨ ដុល្លារក្នុងមួយបារ៉ែល ដោយកើនឡើង ១.៣៨ ភាគរយ បន្ទាប់ពីដាក់លក់នៅតម្លៃ ៩៤.៥៧ ដុល្លារក្នុងមួយបារ៉ែលកាលពីប៉ុន្មានថ្ងៃមុន ។

ស្របពេលជាមួយគ្នានេះ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក បើធៀបនឹងកញ្ចប់រូបិយប័ណ្ណ រួមទាំងប្រាក់យ៉េនជប៉ុន ផោនអង់គ្លេស ប្រាក់ដុល្លារកាណាដា ក្រូណាស៊ុយអែត និងហ្វ្រង់របស់ប្រទេសស្វីស បានធ្លាក់ចុះពីកម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេលច្រើនឆ្នាំមកត្រឹម ១០៧.៨៨ កាលពីថ្ងៃចន្ទ ពោលធ្លាក់ចុះរហូតដល់ ០.១៧ ភាគរយក្នុងរយៈពេលមួយថ្ងៃ ។

ប៉ុន្តែចំពោះការធ្លាក់ចុះនៃប្រាក់ដុល្លារនេះដែរ ក៏ជាការលើកទឹកចិត្តដល់ប្រទេសដែលនាំចូលប្រេងឲ្យទិញប្រេងឆៅបន្ថែមទៀតក្នុងតម្លៃថោកជាង និងជាប្រាក់ដុល្លារផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី បញ្ជាឲ្យយោធាបង្កើនប្រតិបត្តិការខ្លាំងឡើងៗនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម