Connect with us

សេដ្ឋកិច្ច

លោកជំទាវ ជា សិរី បរិច្ចាគថវិកា២០លានរៀល ចូលរួមដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

បានផុស

នៅ

លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានចូលរួមបរិច្ចាគថវិកាប្រមាណ ២០លានរៀល ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលរួមបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសម្អាតមីននៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានអះអាងថា កម្ពុជាត្រូវការថវិកាប្រមាណ ៩០លានដុល្លារសហរដ្ឋអាមេរិកថែមទៀត ដើម្បីបោសសម្អាតមីន នៅសេសសល់លើផ្ទៃដីប្រមាណជិត២ពាន់គីឡូម៉ែត្រការ៉េ។

យោងតាមរបាយការណ៍របស់អាជ្ញាធរមីន បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩២ មកដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជាបានបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ លើផ្ទៃដីប្រមាណ ២៤១០គីឡូម៉ែត្រការ៉េ ដោយនៅសេសសល់​ប្រមាណ ១៩៩២គីឡូម៉ែត្រការ៉េទៀត។ ប្រជាជនប្រមាណជាង៥ម៉ឺននាក់បានរងគ្រោះដោយ​សារមីន ខណៈជិត​២ម៉ឺននាក់ បានស្លាប់ និងជា៩ពាន់នាក់ពិការ។ អាជ្ញាធរមីន បានប្តេជ្ញាថា នឹងបោសសម្អាតមីនឱ្យត្រឹមឆ្នាំ ២០២៥ ខាងមុខ តាមផែនការរបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកានេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាល​សង្កាត់​ចោមចៅ​ទី៣​ សហការ​ជា​មួយ​ក្រុម​គ្រូពេទ្យ៧១១ ចុះ​យុទ្ធការ​បាញ់ថ្នាំ​សម្លាប់​មូស​ដើម្បី​បង្ការ​ និង ទប់ស្កាត់ជំងឺគ្រុនឈាម

សន្តិសុខសង្គម៧ ម៉ោង មុន

ករណី​ស្ត្រី​ម្នាក់​បង្ហោះ TikTok ថា “ទុកម៉ូតូ​នៅ​ខណ្ឌ ៣ថ្ងៃសោះ អស់សេវា ១៥ម៉ឺនរៀល” នៅ​ខណ្ឌពោធិ៍សែនជ័យគឺជារឿងចោទប្រកាន់នគរបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកឃួងស្រេង ៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាពកម្ពុជា-ថៃ គ្រោងធ្វើឡើងនៅថ្ងៃទី០៨ខែមីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

កីឡា១០ ម៉ោង មុន

ភ្នំពេញក្រោន ឈ្នះ ខេត្តពោធិ៍សាត់ យ៉ាងតានតឹង​ជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេចតេជោ

Sokha Hotels

ព័ត៌មានពេញនិយម