Connect with us

សេដ្ឋកិច្ច

កម្ពុជា នាំចេញដំឡូងមី បានជាង ២លានតោន កើនឡើង ៤០ភាគរយ

បានផុស

នៅ

កម្ពុជា បាននាំចេញដំឡូងមី ២.៣លានតោន កើនឡើងប្រមាណ ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានបង្ហាញថា កម្ពុជាសម្រេចបានការនាំចេញនូវផលិតផល​ដំឡូងមី​សម្រាប់ឆមាសទី១ ឆ្នាំ២០២២ មានចំនួន ២លាន តោន កើនឡើង៤២.៥៥ភាគរយ បើធៀបនឹងរយៈពេល​ដូចគ្នាឆ្នាំ២០២១ មានចំនួន ជាង១លាន តោន។

ចំពោះផលិតផលដំឡូងមី ដែលត្រូវបាននាំចេញរួមមាន៖ ចំណិតដំឡូងមីក្រៀម មានចំនួន១ លាន ៥សែនតោន កើនឡើងចំនួន២៤,២៥ភាគរយ ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន១ លាន១សែនតោន និងប្រទេសវៀតណាមចំនួន ៤០ម៉ឺនតោន។ ដំឡូងមីស្រស់ មានចំនួន ៧១ម៉ឺនតោន កើនឡើងចំនួន ៩៧.៩៧ភាគរយ ក្នុងនោះនាំចេញទៅ​ប្រទេសវៀតណាម ចំនួន៤៧ម៉ឺនតោន និងប្រទេសថៃចំនួន២៣ម៉ឺនតោន។ ម៉្សៅដំឡូងមីមាន ចំនួន៤៨ម៉ឺនតោន កើនឡើងចំនួនជាង២០០ភាគរយ ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន៤៧ម៉ឺនតោន, សហរដ្ឋអាមេរិកប្រមាណ​៦០០តោន, អ៊ីតាលីជាង៣០០តោន, វៀតណាមជាង២០០តោន, ណេដឺឡែនជាង១០០តោន, ថៃជាង៩០តោន និងម៉ាឡេស៊ីមានជាង ៣៨តោន។

ចំណែកកាកសំណល់ដំឡូងមី មានជាង ៧ពាន់តោន កើនឡើងចំនួន ៦៣.៨១ភាគរយ នាំចេញទៅប្រទេស​ចិនចំនួន៦ពាន់​ ៥រយតោន និងប្រទេសវៀតណាមមាន ជាង៥០០តោន។

ប្រទេសវៀតណាម និងថៃ នាំចូលដំ ឡូងមីក្រៀម និងដំឡូងមីស្រស់ ចំណែកអាម៉េរិក, ណេដឺឡែន, ចិន, ម៉ាឡេស៊ី និងអ៊ីតាលីបាននាំចូលម្សៅដំឡូងមី ពីកម្ពុជា។

បើតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញទៀតថា  ការនាំចេញដំឡូងមី និងផលិតផលដំឡូងមីរបស់កម្ពុជា ក្នុងឆ្នាំ២០២១កន្លងទៅ សម្រេចបានប្រមាណ២លាន ៧សែនតោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា១០ នាទីutes មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

Sokha Hotels

ព័ត៌មានពេញនិយម