សេដ្ឋកិច្ច
កម្ពុជា នាំចេញទំនិញទៅអាមេរិកច្រើនជាងគេ បន្ទាប់មកវៀតណាម និងចិន
កម្ពុជានាំទំនិញទៅសហរដ្ឋអាមេរិកច្រើនជាងគេ បន្ទាប់មកគឺប្រទេសវៀតណាម និងចិន។
គិតត្រឹម៦ខែ ឆ្នាំ ២០២២ កម្ពុជា បាននាំចេញទំនិញទៅកាន់អាមេរិកទំហំទឹកប្រាក់ប្រមាណ ៤,៦ពាន់លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ៤,៨ពាន់លានដុល្លារ។
បន្ទាប់ពីអាមេរិក គឺប្រទេសវៀតណាម ដែលកម្ពុជានាំទំនិញទៅច្រើនក្នុងលំដាប់ទី២។ វៀតណាម បាននាំចូលទំនិញពីកម្ពុជា មានជាង ១,១ពាន់លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ៣,២ពាន់លានដុល្លារ។
ចំណែកចិន ឈរនៅប្រទេសលេខរៀងទី៣ ដែលកម្ពុជានាំទំនិញទៅច្រើន មានតម្លៃជាង ៦១១លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជិត ៦ពាន់លានដុល្លារ។
សូមបញ្ជាក់ថា រយៈពេល ៦ខែ ឆ្នាំ ២០២២ កម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ជាង ១១ពាន់លានដុល្លារ កើនឡើងក្នុងអត្រា ៣៣,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ដែលមានទឹកប្រាក់ប្រមាណ ៨ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់