សេដ្ឋកិច្ច
កម្ពុជា ស្នើថៃដកលក្ខខណ្ឌតម្រូវថ្មីលើការនាំចូលគ្រាប់ពោត
ថៃ បានដាក់លក្ខខណ្ឌតម្រូវថ្មី មុននាំចូលគ្រាប់ពោតពីកម្ពុជា។ លក្ខខណ្ឌថ្មីនេះ តម្រូវឱ្យស្នើលិខិតអនុញ្ញាតនាំចូលជាមុន និងគ្រាប់ពោតត្រូវធ្វើធូបនកម្ម នៅមុនពេលនាំចេញ ដោយប្រើថ្នាំ Methyl bromide ដែលថ្នាំនេះ ជាប្រភេទថ្នាំមានតម្លៃថ្លៃ និងស្ថិតក្នុងបញ្ជីថ្នាំកសិកម្ម ដែលអាចអនុញ្ញាតឱ្យប្រើប្រាស់ដោយមានលក្ខខណ្ឌជាក់លាក់ណាមួយតែប៉ុណ្ណោះ ក្រោមការត្រួតពិនិត្យពីសមត្ថកិច្ចរបស់ក្រសួងកសិកម្ម ព្រោះប្រភេទថ្នាំនេះ ធ្វើឱ្យប៉ះពាល់ដល់ស្រទាប់អូហ្សូន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម។

ក្រសួងកសិកម្ម បានឱ្យដឹងថា កន្លងមកក្រសួងបានចរចាជាមួយភាគីថៃជាច្រើនលើកច្រើនសា ដោយស្នើសុំភាគីថៃដកលក្ខខណ្ឌប្រើប្រាស់ថ្នាំ Methyl bromide ចេញ និងជំនួសដោយថ្នាំ Phosphine វិញ។ ប៉ុន្តែភាគីថៃ មិនយល់ស្របតាមការស្នើសុំរបស់កម្ពុជាឡើយ ដោយបញ្ជាក់ថា លក្ខខណ្ឌត្រូវបានដាក់ចំពោះគ្រប់ប្រទេសនាំចេញគ្រាប់ពោត ចូលប្រទេសថៃ ពោលគឺមិនចំពោះតែកម្ពុជាទេ។
បច្ចុប្បន្នកម្ពុជា ក៏មានក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងមានលទ្ធភាពផ្តល់សេវាធូបនកម្ម លើថ្នាំប្រភេទ Methyl bromide ផងដែរ ប៉ុន្តែដោយសារថ្នាំនេះ មានតម្លៃថ្លៃ ធ្វើឱ្យតម្លៃគ្រាប់ពោតកើនឡើងមួយកម្រិតទៀត នាំឱ្យប៉ះពាល់ដល់ការនាំចេញពោត។ ប៉ុន្តែទោះយ៉ាងណា ក៏មានការនាំចេញ ជាផ្លូវការទៅកាន់ប្រទេសថៃ ដោយគោរពតាមលក្ខខណ្ឌតម្រូវថ្មី របស់ប្រទេសថៃ បានចំនួន ៣៧ ៥០០តោនផងដែរ គិតត្រឹម ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២។
ដោយឡែកពោត ដែលបានដាំដុះសម្រាប់នាំចេញធ្វើចំណីសត្វ គឺមិនតម្រូវឱ្យមានការចុះបញ្ជីចម្ការអនុវត្តកសិកម្មល្អ (GAP) ឡើយ។
កម្ពុជានាំចេញគ្រាប់ពោតប្រមាណជាង ៨៤ ពាន់តោនក្នុងឆមាសទី ១ ឆ្នាំ ២០២២ ថយចុះជាង ៣៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈបច្ចុប្បន្នការនាំចេញតាមច្រកក្នុងខេត្តបាត់ដំបងកំពុងមានការរាំងស្ទះ។ នេហបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម។ បើតាមរបាយការណ៍ដដែល បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ ២០២១ កម្ពុជា នាំចេញគ្រាប់ពោតសម្រេចបាន ២០១ ៥៨៩,៣៤ តោន។
ដំណាំពោត ត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ដែលមានសក្តានុពល សម្រាប់នាំចេញ និងផ្គត់ផ្គង់ឱ្យតម្រូវការ ក្នុងស្រុកសម្រាប់បម្រើវិស័យផលិតកម្មចំណីសត្វ អាហារមនុស្ស និងផលិតផលផ្សេងៗ ។
កម្ពុជា មានផ្ទៃដីដាំដុះពោត សរុបចំនួន ១៥៤ ៥៩៨ហិកតា និងទទួលបានបរិមាណផល សរុបចំនួន ៧៣៥ ៥៥១ តោន ក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម ផ្សព្វផ្សាយនៅចុងខែធ្នូ ឆ្នាំ ២០២០៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ