សេដ្ឋកិច្ច
អង្គការ SPTF និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចគាំពារអតិថិជន
អង្គការ SPTF និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ប្រកបដោយការទទួលខុសត្រូវ ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ ក្រោមអធិប្បតីយភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីធនាគារជាតិនៃកម្ពុជា។

លោក Nitin Madan, នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ប្រចាំអាស៊ីអាគ្នេយ៍នៃអង្គការ SPTF មានប្រសាសន៍ថា ភាពជាដៃគូថ្មី ដែលមានតែមួយ និងដំបូងគេបង្អស់នេះ នឹងបង្កើតជាផែនទីចង្អុលផ្លូវ នាំដល់ការរីកចម្រើនវិស័យហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចគាំពារអតិថិជននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចវិស័យធនាគារនិងហិរញ្ញវត្ថុទាំងមូលផងដែរ។
ជាមួយគ្នានេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា
កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ មានគោលបំណងពង្រឹងការអនុវត្តអាជីវកម្មប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ដោយមើលពីជ្រុងនៃការគ្រប់គ្រងហានិភ័យ ដើម្បីជំរុញនូវកំណើនប្រកបដោយការទទួលខុសត្រូវ ការលើកកម្ពស់ស្ថេរភាពវិស័យហិរញ្ញវត្ថុ និងបង្កើនការការពារអតិថិជន។ កិច្ចផ្តួចផ្តើមនេះ ត្រូវបានដាក់ចេញស្របពេលដែល Smart Campaign ឈានដល់ទីបញ្ចប់នឹងជំនួសដោយកិច្ចសហប្រតិបត្តិការជាមួយ
SPTF-CERISE ក្នុងដំណើរដ៏សកម្មបន្តទៅមុខ។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងដើរតួនាទីក្នុងកិច្ចការជំរុញ និងអនុវត្តនូវស្តង់ដារការពាអតិថិជនថ្មីរបស់ SPTF-CERISE ក៏ដូចជាវិញ្ញាបនបត្រទទួលស្គាល់
ផងដែរ។
លោក គិត សុវណ្ណរិទ្ធិ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ជំនឿទុកចិត្តពីសាធារណជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការជាកត្តាចម្បងក្នុងការរក្សាចីរភាពគ្រឹះស្ថាន ការបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល ហើយកិច្ចការពារអតិថិជន ក៏ត្រូវបានចាត់ទុកជាការងារអាទិភាព ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់។
ការងាររបស់អង្គការSPTFនៅប្រទេសកម្ពុជា ទទូលបានការគាំទ្រពីរដ្ឋាភិបាលប្រទេសលុចហ្សំបួរ តាម
រយៈក្រសួងការបរទេសនិងកិច្ចការអឺរ៉ុប ដែលផ្តល់មូលនិធិដល់ RIFF-SEA ។ ការងារបស់អង្គការSPTF ជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើក្រមប្រតិបត្តិវិស័យហិរញ្ញវត្ថុ ដើរតាមយន្តការការពារអតិថិជន (Client Protection Pathway) ដែលល្បីល្បាញលើសកលលោក ក៏ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)។
អង្គការ SPTF គឺបណ្តាញសកលក្នុងការផ្តល់ជំនួយបច្ចេកទេស និងបង្កើតស្តង់ដារ ដ៏ឈានមុខគេសម្រាប់ការគ្រប់គ្រងប្រតិបត្តិការផ្នែកសង្គមសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ។ ក្នុងនាមជាអង្គការដែលបង្កើតឡើងតាមរយៈសមាជិកភាពតាំងពីឆ្នាំ២០០៥ អង្គការSPTF មានសមាជិកជាង ៤៨០០ស្ថាប័ន មកពីគ្រប់តំបន់លើពិភពលោកមកចូលរួម និងពីគ្រប់ក្រុមភាគីពាក់ព័ន្ធលើផ្នែកបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដូចជាគ្រឹះស្ថាន ហិរញ្ញវត្ថុដែលមានគោលបំណងជាក់លាក់ វិនិយោគិនផ្នែកសង្គម ទីភ្នាក់ងារផ្តល់ជំនួយ អ្នកវាយតម្លៃ និងផ្សេងៗជាច្រើនទៀត។
ចំណែកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាគឺជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាឱ្យបានថាប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសំបូរបែបទាន់ពេលវេលាតាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ យើងអាចសម្រេចគោលដៅនេះបានតាមរយៈការសម្របសម្រួលជាមួយប្រតិបត្តករ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយអាជ្ញាធរ ម្ចាស់ជំនួយ អ្នកផ្តល់ឥណទាន និងវិនិយោគគិន។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិក ១២១គ្រឹះស្ថាន។ សមាគមអាចសម្រេចគោលដៅនេះបានតាមរយៈការសម្របសម្រួលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ប្រតិបត្តិករជនបទ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយអាជ្ញាធរ ម្ចាស់ជំនួយ អ្នកផ្តល់ឥណទាន វិនិយោគគិន និងអ្នកពាក់ព័ន្ធផ្សេងៗ
ទៀត។
ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល ដែលបានដាក់ចេញនាពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមជំរុញការអនុវត្តប្រតិបត្តិការអាជីវកម្មល្អបំផុតតាមស្តង់ដារអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា និងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុចំពោះអតិថិជន ព្រមទាំងលើកកម្ពស់មុខមាត់វិស័យហិរញ្ញវត្ថុទាំងមូល៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ