Connect with us

ព័ត៌មានជាតិ

ជិះ​ម៉ូតូ​ឡាន​តាម​ផ្លូវព្រះមុនីវង្ស ប្លែកភ្នែក​ សំណង់អគារខ្ពស់ៗរីកច្រូងច្រាង បីបួន​ឆ្នាំទៀត ជាវិថីពាណិជ្ជកម្មទំនើបរបស់រាជធានីភ្នំពេញ

បានផុស

នៅ

មហាវិថីព្រះមុនីវង្ស ជាដងវិថីពាណិជ្ជកម្មដ៏មមាញឹកមួយនៅរាជធានីភ្នំពេញ។ ដងផ្លូវដ៏សំខាន់នេះភ្ជាប់ពីតំបន់ភាគខាងជើងតំបន់ជ្រោយចង្វា និងទួលគោក ឆ្ពោះមកតំបន់ច្បារអំពៅ និងផ្លូវ ៦០ ម៉ែត្រ។

លើ​ដង​មហាវិថីនេះ សំណង់អគារ​ខ្ពស់ៗរីកព្រោងព្រាតដូចជាអគារកាណាឌីយ៉ា អគារវឌ្ឍនៈ អាគារ Gold Tower ៤២ ជាន់ អគារមន្ទីរពេទ្យកាល់ម៉ែត្រ និងអគារពាណិជ្ជកម្ម និងអគារខនដូរប្រណិតៗដែលកំពុង​សាងសង់​។

អគារកាណាឌីយ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគារពាណិជ្ជកម្មចម្រុះកម្ពស់ 32 ជាន់នេះ ជាសំណង់អគារខ្ពស់ដំបូងនៅរាជធានីភ្នំពេញ។ វាមានបណ្តុំដោយហាងលក់ទំនិញ ភោជនីយដ្ឋាន ការិយាល័យធ្វើការ និងនៅមិនឆ្ងាយពីតំបន់ប្រជុំជន ស្ថានីយរថភ្លើង​ភ្នំពេញ ផ្សារ​ធំ​ថ្មី និងតំបន់កម្សាន្តដ៏ពេញនិយមដូចជាវត្តភ្នំ និងមាត់ទន្លេ។

នៅលើដំបូលអគារដ៏ខ្ពស់ គេ​អាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញបាន ៣៦០ ដឺក្រេ។

អគារមន្ទីរពេទ្យកាល់ម៉ែត្រ

អគារមន្ទីរពេទ្យកាល់ម៉ែត្រ​ថ្មី​កម្ពស់ ១២ ជាន់​ បាន​ចេញ​រូបរាង​​បណ្តើរៗ​លើ​ដង​វិថីព្រះមុនីវង្ស ក្បែរ​ស្ថានទូត​បារាំង។សាងសង់សម្រេចបានជិត ៥០ ភាគរយគិតមកដល់ចុងឆ្នាំ ២០២០។ សំណង់​មន្ទីរ​ពេទ្យ​រដ្ឋ​ដ៏​ខ្ពស់​សម្បើម​នេះ នឹង​ប្រែក្លាយ​ជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានកម្រិតស្តង់ដារប្រហាក់ប្រហែលមន្ទីរពេទ្យធំៗនៅក្រៅប្រទេស។ តាម​គម្រោង​អគារថ្មី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ នឹង​​បញ្ចប់​រួចរាល់​ទាំងស្រុងនៅឆ្នាំ ២០២២ អាចផ្ទុកគ្រែអ្នកជំងឺរហូតដល់ទៅ ៣២៨ គ្រែ។

អគារវឌ្ឍនៈ

មានកម្ពស់ ១៨៣ ម៉ែត្រ រចនាឡើងជារាងនាគរាជ ជាប់ជាអគារខ្ពស់ជាងគេនៅកម្ពុជា និងឈ្នះពានរង្វាន់ជា “មជ្ឈមណ្ឌលពាណិជ្ជកម្មល្អដាច់គេក្នុងអាស៊ាន” នៅឆ្នាំ២០១២។

ដាក់ឲ្យដំណើរការ​ក្នុងឆ្នាំ ២០០៨ អគារទាំងមូលមានការបែងចែកជាការិយាល័យធ្វើការ​ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយចាប់ពីជាន់ទី ២៥ ដល់ ៣៩គឺជាសណ្ឋាគារលំដាប់អន្តរជាតិដែលមានជាង ១៧៥ បន្ទប់។

អគារ Gold Tower 42

អគារដ៏ខ្ពស់ស្កឹមស្កៃមួយទៀតនេះ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ។ ក្រោយពន្យារពេលម្តងហើយម្តងទៀត និងចាយពេលសាងសង់ជាង ១០ ឆ្នាំ សំណង់អគារកម្ពស់ជាង ២០០ម៉ែត្រ បានឈានទៅបំពាក់កញ្ចក់ខាងក្រៅពណ៌មាសឡើងឆ្អិនឆ្អៅ បន្ទាប់ពីគ្រោងអាគារទាំងមូលបានសាងសង់​បញ្ចប់ទាំងស្រុង។
អគារតម្លៃជាង ២០០ លានដុល្លារ សាងសង់ដោយរួមបញ្ចូលជាប្រភេទលំនៅដ្ឋាន ផ្សារលក់រាយ អគារការិយាល័យ ហើយនៅជាន់លើគេបង្អស់មានទីសម្រាប់ចតឧទ្ធម្ភាគចក្រផងដែរ។

ក្រៅពីសំណង់អគារដ៏ខ្ពស់ស្កឹមស្កៃទាំង ៤ នេះ ស្ថិត​លើ​ដង​មហាវិថីព្រះមុនីវង្ស គម្រោងសាងសង់អគារខ្ពស់ៗ និងខុនដូរប្រណិតៗជាច្រើនទៀត ដែលនឹងរំលេចបង្ហាញរូបរាងនៅរយៈពេលពីរបីឆ្នាំទៀត ដែលធ្វើដងមហាវិថីព្រះមុនីវង្ស នឹងក្លាយជាវិថីពាណិជ្ជកម្មទំនើបរបស់រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម