សេដ្ឋកិច្ច
អ្នកជំនាញអះអាងថា ការធ្លាក់ចុះ នៃកម្លាំងពលកម្មក្នុងវិស័យកសិកម្ម គឺជាសញ្ញាល្អ
អ្នកជំនាញខាងកសិកម្ម និងធនាគារ បានអះអាងថា ការធ្លាក់ចុះ នៃកម្លាំងពលកម្មក្នុងវិស័យកសិកម្ម គឺជាសញ្ញាល្អ ដែលនឹងជួយជំរុញឲ្យវិស័យនេះមានទំនើបកម្មកាន់តែរីកចម្រើនផ្នែកបច្ចេកវិទ្យាបន្ថែមទៀត។
លោក តី សារិន ប្រធានគ្រប់គ្រងកម្មវិធីអង្គការដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជាបានមានប្រសាសន៍ថា តាមរបាយការណ៍ឆ្នាំ ២០២១ កម្លាំងពលកម្មក្នុងវិស័យកសិកម្មបានធ្លាក់ចុះមកត្រឹម៣៥.៥ ភាគរយ ដែលនេះជាសញ្ញាល្អមួយដោយបង្ហាញថា ប្រទេសកម្ពុជាបានចាប់ផ្ដើមប្រើប្រាស់គ្រឿងចក្រវិស័យកសិកម្មតាមបែបទំនើបវិញ បន្ទាប់ពីបានប្រើប្រាស់តាមបែបបូរាណដូចជាប្រើមនុស្ស និងគោក្របី។
លោកបានបន្តថា ការប្រើបច្ចេកវិទ្យាដូចជាគ្រឿងយន្តកសិកម្មទំនើបសម្រាប់ធ្វើកសិកម្ម វានឹងជួយឲ្យទិន្នផលទទួលបានច្រើន និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករកាន់តែប្រសើរ។
លោកបានបន្ថែមថា ក្នុងចំណោមដីកសិកម្មប្រមាណ ៤,៥ លានហិកតា នៅទូទាំងប្រទេស មានផ្ទៃដីដាំដំណាំស្រូវប្រមាណ ៧ ភាគរយ ស្មើនឹង ៣,៥ លានហិកតា ដោយទទួលបានទិន្នផលស្រូវប្រមាណ ១២ លានតោន ក្នុង ១ ឆ្នាំ។
លោកបានបញ្ជាក់ថា វិស័យកសិកម្មបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ក្នុងនោះឆ្នាំ ២០២១ កន្លងទៅ វិស័យនេះបានចូលរួមចំណែកផលិតផលសរុបប្រមាណ ២៤ ភាគរយ ពេលដែលប្រទេសកម្ពុជាមានវិបត្តិជំងឺកូវីដ-១៩ តែវិស័យកសិកម្មមិនបានប៉ះពាល់ធ្ងន់ធ្ងរដូចវិស័យផ្សេងៗទៀតនោះទេ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា ពីដើមកម្លាំងពលកម្មក្នុងវិស័យកសិកម្មមានច្រើន។ ប៉ុន្តែឆ្នាំ ២០២១ បានថយចុះមកនៅត្រឹម ៣៥,៥ ភាគរយ ហើយនៅឆ្នាំ ២០៣០ ខាងមុខនេះ អាចនឹងធ្លាក់ចុះមកនៅត្រឹម ២០ ទៅ ២៥ ភាគរយ។
លោកបណ្ឌិតបានបន្តថា « ការធ្លាក់ចុះនេះវាជាសញ្ញាល្អៗ ត្រង់ថា កម្លាំងកសិកម្មថយចុះមិនដូចមុនគឺការធ្វើកសិកម្មត្រូវពឹងលើគ្រឿងចក្រស្របតាមវិធានការរបស់រដ្ឋដែលជំរុញឲ្យមានការធ្វើទំនើបកម្មលើវិស័យនេះ។ កម្លាំងកសិកម្មតិចប្រើឧបករណ៍ទំនើបជំនួស ទទួលបានទិន្នផលខ្ពស់ និងបានច្រើនជាងប្រើកម្លាំងពលកម្មតាមបែបបុរាណ»។
ចំណែក លោក ស្រី វុឌ្ឍី អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា ការប្រើប្រាស់កម្លាំងពលកម្មក្នុងវិស័យកសិកម្មកាន់តែថយចុះហើយ ដោយសារការធ្វើកសិកម្មកាន់តែទំនើប។ នៅឆ្នាំ ២០២១ នេះ កម្លាំងពលកម្មថយចុះមកត្រឹម ៣៥ ភាគរយ ធៀបនឹងរយៈពេល ១០ ឆ្នាំមុន មានប្រមាណ ៥០ ភាគរយ ខណៈនៅឆ្នាំ ២០៣០ កម្លាំងពលកម្មដែលប្រើប្រាស់សម្រាប់វិស័យកសិកម្មអាចនឹងបន្តធ្លាក់ចុះដល់ ២០ ទៅ ២៥ ភាគរយ។
លោកបានបន្តថា បច្ចុប្បន្ន មានតែវិស័យឧស្សាហកម្ម និងសេវាកម្មប៉ុណ្ណោះ ដែលត្រូវការកម្លាំងពលកម្មច្រើន ខណៈកសិកម្ម ត្រូវពឹងផ្អែកលើសេវាយន្តតូបនីយកម្ម បច្ចេកទេស និងបច្ចេកវិទ្យាជាដើម។
លោកបានបន្តទៀតថា «ការធ្វើកសិកម្មឥឡូវនេះ សូម្បីតែចាស់ៗក៏គាត់មិនអាចធ្វើដោយផ្ទាល់ដែរ គឺពួកគាត់ត្រូវពឹងលើសេវាយន្តតូបនីយកម្ម។ ចង់ភ្ជួរ រាស់ ច្រូត គឺគាត់ត្រូវហៅសេវាកម្មគេមកធ្វើឲ្យ អ៊ីចឹង ឥឡូវហ្នឹង ពួកគាត់កំពុងធ្វើរៀបនេះ»៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ