Connect with us

សេដ្ឋកិច្ច

ព្រះមហាក្សត្រ និងហ្លួងម៉ែ ប្រោសព្រះរាជទាន​ព្រះរាជទ្រព្យ ១លាន៥សែនដុល្លារចូលរួម ដោះស្រាយបញ្ហាមីននៅកម្ពុជា

បានផុស

នៅ

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ទ្រង់បានប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យ ១លាន៥សែនដុល្លារអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមព្រះរាជសារលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាល ពីថ្ងៃទី២៣ កក្កដា  ឆ្នាំ២០២ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ៥០ម៉ឺនដុល្លារអាមេរិក។ ចំណែកសម្តេចម៉ែ បានប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ចំនួន ១លានដុល្លារអាមេរិក សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។

ទន្ទឹមនិងការគូសបញ្ជាក់ពីការបរិច្ចាគព្រះរាជទ្រព្យជាង ១លានដុល្លារសម្រាប់ដោះស្រាយបញ្ហាមីន ព្រះមហាក្សត្រ និងសម្តេចម៉ែក៏បានជូនពរ សម្តេចអគ្គមហាសេនាបតី និងសមាជិក សមាជិកាដ៏ឧត្តុងឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានមហាជោគជ័យថ្មីៗទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជារាស្ត្រកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានថ្វាយសារលិខិត​ថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ចំពោះការប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។

សូមរំលឹកថា កាលពីដើមខែ កក្កដា ២០២២នៅ សម្តេចតេជោ ហ៊ុន សែនបាន អំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិឲ្យមានការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលកំពុង​រស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារគ្រាប់មីន  និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយធ្វើយ៉ាងណាជំរុញ​ការបោសសំអាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យអស់ក្នុងការបញ្ចប់នូវការគំរាមកំហែងពីគ្រាប់មីន ចំពោះប្រជាពលរដ្ឋកម្ពុជាតទៅទៀត៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម