Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលចំណាយថវិកាជាង ៧៤០លានដុល្លារ​ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលផ្ទុះកូវីដ-១៩

បានផុស

នៅ

រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភថវិកា ជូនដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល​ផ្ទុះជំងឺកូវីដ-១៩ ប្រមាណជាង ៧៤០លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាចុះថ្ងៃទី២៤កក្កដាបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកា​ដល់ពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ប្រមាណជិត៧០ម៉ឺននាក់ បានចំនួន២៥លើក ដោយចំណាយថវិកាអស់ ២ ៩៧៨ ៤០៧ ៥៩៩ ០០០រៀល ស្មើនឹងប្រមាណ ៧៤៤,៦០លានដុល្លារអាមេរិក។

ក្នុងនោះ សម្រាប់ជុំទី៩លើកទី៣ ដែលរាជរដ្ឋាភិបាល បានអនុវត្តចាប់ពីថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២២ ដល់ថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២២ មានរយៈពេល ៣០ថ្ងៃប្រមាណ ១២២ ០៦៤ ៨២៨ ០០០រៀល ស្មើនឹងប្រមាណជាង ៣០លានដុល្លារអាមេរិក។

ក្រសួងសង្គមកិច្ច បានណែនាំដល់បងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ទៅទទួលសាច់ប្រាក់ ៣០ថ្ងៃបន្តទៀត ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅតាមូលដ្ឋានដែលធ្លាប់បើកសាច់ប្រាក់ជុំទី១០ លើកទី១ ចាប់ពីថ្ងៃទី២៥ខែកក្កដានេះ រហូតដល់ថ្ងៃទី ២៤ខែសីហាឆ្នាំ២០២២។

ក្រសួងសង្គមកិច្ចបានបន្តទៀតថា ពេលទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីង តម្រូវឱ្យអ្នកទទួលផល ត្រូវភ្ជាប់​ទៅជាមួយនូវឯកសារពាក់ព័ន្ធដូចគ្នានឹងការបើកប្រាក់ឧបត្ថម្ភលើកមុនៗផងដែរ ពិសេសបណ្ណសមធម៌ ដែលនៅមានសុពលភាព និងត្រូវចងចាំលេខកូដសម្ងាត់។ ករណីភ្លេចលេខសម្ងាត់ សូមទំនាក់ទំនងអ្នកទទួល​បន្ទុកកម្មវិធីនៅតាមឃុំ សង្កាត់ ឬ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ។

ក្នុងករណីប្រជាពលរដ្ឋ ឬសាធារណជន ពិនិត្យឃើញភាពមិនប្រក្រតីណាមួយក្នុងការអនុវត្តកម្មវិធី ឬដកសាច់ប្រាក់​មិនបាននៅតាមបញ្ជរវីងណាមួយនោះ សូមសាធារណជន និងអ្នកទទួលផលទាំងអស់ ធ្វើការទំនាក់ទំនង​ជាមួយអ្នកកាន់កម្មវិធីនៅតាមឃុំ សង្កាត់ ឬ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឬ មន្ទីរផែនការ រាជធានី ខេត្តនីមួយៗ៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

លោក ត្រាំ ប្រាប់​ថា​នឹង​បង្កើត​ទំនាក់ទំនង​ជាមួយ​លោក គីម ជុងអ៊ុន សាជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

លោក ម៉ាក រូតេ៖ ណាតូនឹងអាប់ឱន បើអ៊ុយក្រែន ចាញ់រុស្ស៊ី 

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋាភិបាលកម្ពុជាបន្តផ្តល់អត្ថប្រយោជន៍ពិសេសសម្រាប់គម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុដល់ដំណាច់ឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Unicef៖ សិស្ស​សាលា​ ២៤២​លាន​នាក់បូក​កុមារ​​​កម្ពុជា​ផង ​រងផលប៉ះពាល់​ដោយសារបញ្ហាអាកាសធាតុ​ក្នុង​ឆ្នាំ​២០២៤

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រសួងការបរទេសរុស្ស៊ី ចោទ​ អ៊ុយក្រែន​ជួញដូរ​សរីរាង្គ​គ្រឿងក្នុង​មនុស្ស​​​​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម