សេដ្ឋកិច្ច
ក្រុមហ៊ុនធានារ៉ាប់រងបានចេញកិច្ចសន្យាធានាគិតជាទឹកប្រាក់មានជាង ២ពាន់លានដុល្លារ
គិតមកដល់ពេលនេះ ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា មានចំនួន ៣៩ បានចេញកិច្ចសន្យាធានា គិតជាទឹកប្រាក់មានចំនួន ២០៤ពាន់លានដុល្លារ។ ក្នុងន័យនេះ ចង់បញ្ជាក់ថា ប្រសិនបើមានហានិភ័យអ្វីមួយកើតឡើងនៅស្រុកខ្មែរ ហើយមានបញ្ហាបន្ទុកហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ធានាបាននូវទឹកប្រាក់ចំនួន ២០៤ពាន់លានដុល្លារ ដើម្បីជួយទៅដល់អ្នករងគ្រោះ ដែលបានទិញធានារ៉ាប់រង។ នេះបើតាមការបញ្ជាក់របស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាបរងកម្ពុជា នៅក្នុងទិវាធានារ៉ាប់រង ២០២២ កាលពីថ្ងៃ ចន្ទ។
លោក ប៊ូ ច័ន្ទភីរូ បានសង្កត់ធ្ងន់ថា ពលរដ្ឋកម្ពុជា ហាក់មិនសូវយល់ដឹងច្រើនអំពីវិស័យធានារ៉ាប់រង ដោយគិតថា ការទិញធានារ៉ាប់រង គឺជាការចំណាយប្រាក់ច្រើន ដោយមិនមានប្រយោជន៍។ ផ្ទុយពីការយល់ឃើញនេះ អគ្គនាយកនិយ័តករធានារ៉ាបរងកម្ពុជា បានបកស្រាយថា ការទិញធានារ៉ាប់រង មិនមែនជាការចំណាយចោលឥតប្រយោន៍នោះទេ តែគឺជាការជួយសន្សំប្រាក់ទៅវិញទេ។
លោក ប៊ូ ច័ន្ទភីរូ បានគូសបញ្ជាក់ដូច្នេះថា «បើទោះជាផ្ទុះជំងឺកូវីដ-១៩ខ្លាំង នៅឆ្នាំ ២០២០-២០២១ ក៏វិស័យធានារ៉ាប់រង នៅតែមានកំណើន។ ជាក់ស្តែងនៅក្នុង ២០២០ វិស័យនេះ កើនឡើង ៨% ឆ្នាំ ២០២១ កើនឡើងប្រហែល ១០% ។ ដោយឡែកឆមាសទី ១ឆ្នាំ ២០២២នេះ មានកំណើន១៣% បើធៀបនឹងរយៈពេលដូច្នេះឆ្នាំ ២០២១ ដោយរំពឹថា ដាច់ឆ្នាំនេះ នឹងកើនឡើងដល់ ១៥%»។
បច្ចុប្បន្ន និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បានយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យពលរដ្ឋយល់ច្បាស់អំពីវិស័យធានារ៉ាប់រងកាន់តែទូលំទូលាយ។ នៅកម្ពុជា មានច្បាប់ធានារ៉ាប់រង ប៉ុន្តែការអនុវត្តមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ ដោយសារពលរដ្ឋខ្វះចំណេះដឹងច្រើននៅក្នុងវិស័យនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ នៅចំពោះមុខ និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បានបង្កើនការផ្សព្វផ្សាយទៅដល់សាធារណជនអំពីចំណេះដឹងផ្សេងៗ តាមរយៈអ្នកសារព័ត៌មាន។ នេះជាការបញ្ជាក់របស់លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា។
យោងតាមរបាយការណ៍របស់និយ័តករធានារ៉ាប់រងកម្ពុជា បានបង្ហាញថា ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងដល់ប្រមាណ ៣០០លានដុល្លារ ក្នុងឆ្នាំ ២០២១ ដោយបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ អត្រា ១,១ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងចំនួន ១៨,៧៥ដុល្លារក្នុងមួយនាក់។ សូចនាករនេះ បង្ហាញថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានទំហំតូចនៅឡើយ បើធៀបនឹងតំបន់ ដែលកត្តានេះ គេអាចសន្និដ្ឋានបានថា កម្ពុជា នៅមានសក្កដានុពលធំធេងសម្រាប់អភិវឌ្ឍវិស័យធានារ៉ាប់រង នាពេលអនាគត៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់