Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ចំនួន​ពីរ​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​នៅ​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្ត​រតនគីរី​

បានផុស

នៅ

​ក្រុមហ៊ុន​ចំនួន​ពីរ​ទ​ទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ​ និង​ថាមពល​ដើម្បី​រុករក​រ៉ែ​នៅ​ក្នុង​ស្រុ​ក​មេមត់​ខេត្ត​ត្បូងឃ្មុំ និង​នៅ​ស្រុក​អូ​យ៉ា​ដាវ​ខេ​ត្តរត​នគិរី​។​

លោក ស៊ុយ ​សែម រដ្ឋ​មន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ បាន​មាន​ប្រសា​ស​ន៍​ នៅ​ក្នុង​សេ​ច​ក្តី​ជូន​ដំណឹង​ថា​ ការជ្រើសរើស​ក្រុមហ៊ុន​ទាំងពីរ​នេះ​ដោយសារ​ក្រុមហ៊ុន​ទាំ​ង​នេះ ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ទើប​ក្រសួង​ប្រគល់​សិទ្ធិ​អាទិភាព​ដើម្បី​បន្ត​អនុ​វត្តនី​តិ​វិធី​ក្នុង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ស្វែង​រុករក​រ៉ែ​ចំនួន​១ទីតាំង​នៅ​តំបន់​មេមត់ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ ដែ​លមាន​ទំហំ១០៧,១០ គីឡូម៉ែត្រ​ក្រឡា​សម្រាប់​ក្រុម​ហ៊ុន​ រ៉ឺ​នេស​ង់​មី​នើ​រ៉​ល ​និង​នៅ​តំប​ន់ភ្នំ​ប៉ាង ស្រុក​អូ​យ៉ាដាវ ខេត្តរតនគិរី​មាន​ទំហំ ១០០គីឡូម៉ែត្រ​ក្រ​ឡា​ សម្រាប់​ក្រុមហ៊ុន អូ​រៀន​ថ​ល វី​ស​ដឹ​ម ខន​សាល់​ធី​ង សឺ​វី​ស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ទាំងពីរ​ ត្រូវ​បិទ​ផ្សាយ​នៅ​ទីស្នាក់ការ​រដ្ឋបាល​ឃុំ​ដែល​តំបន់​សម្បទាន​នេះ​ ស្ថិតនៅ​នឹង​អញ្ជើញ​មក​ទំនាក់ទំនង​ជាមួយ​នាយ​ក​ដ្ឋា​ន​ឧ​ស្សា​ហក​ម្ម​អាជីវកម្ម​ធនធាន​រ៉ែ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​អំពី​នីតិវិធី ​ដែ​ល​ត្រូវអនុវត្ត​បន្ត​ក្នុង​រយៈពេល​យ៉ាង​យូរ​១៥​ថ្ងៃ​ចាប់ពី​ការ​បរិច្ឆេទ​នេះ​តទៅ​។​

​លោក​រដ្ឋមន្ត្រី​បា​នប​ញ្ជាក់​ថា​ ផុត​រយៈពេល​កំណត់​ខា​ង​លើនេះ​ក្នុង​ករណី​ក្រុមហ៊ុន​ទាំងពី​រ​ពុំបាន​ចូល​មក​ទំនាក់ទំនង​បន្ត​នីតិវិធី​ស្របតាម​ការកំណត់​ទេ​នោះ ​ក្រសួង​រ៉ែ​និង​ថាមពល​ចាត់ទុកថា​ក្រុមហ៊ុន​បាន​បោះបង់ចោល​សិទ្ធិ​អ​ទិភាព​របស់​ខ្លួន​ក្នុង​ការ​ទទួលបាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​នេះ​។​

គួរប​ញ្ជា្ក​ក់ថា ​ក្រសួង​រ៉ែ​និង​ថាមពល​ក៏បាន​បដិសេធ​ក្រុមហ៊ុន​ចំនួន​ពីរ​ គឺ​ក្រុមហ៊ុន​ស៊ី​នរូ​យ​ឆាង​ម៉ា​ញ​នី​ង​ និង​ក្រុមហ៊ុន​អេ​ស៊ាន​ខម​ហ្វ​ត​អ៊ិន​វេស​មេន​សឺ​វី​ស ​ដែល​បា​នដាក់​ពាក្យ​រុករក​រ៉ែ​នៅ​តំបន់​មេមត់​ដោយសារ​ក្រុមហ៊ុន​ទាំងពីរ​នេះ​មិន​មា​ន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម