សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្មស្នើ ADB ផ្តល់កម្ចីថែមទៀត ដើម្បីជំរុញដល់កំណើនផលិតចំណីសត្វនៅកម្ពុជា
លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជួយផ្តល់កម្ចីឱ្យបានច្រើនថែមទៀត ដល់ក្រុមហ៊ុនដើម្បីគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញដល់កំណើនផលិតចំណីសត្វនៅកម្ពុជា។
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា រវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយក្រុមហ៊ុន De Heus លើឯកសារកម្ចីស្តីពី “ការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា” កាលពីរសៀលថ្ងៃទី២៦កក្កដា លោក វេង សាខុន បានមានប្រសាសន៍ថា ការផ្តល់កម្ចីដល់ក្រុមហ៊ុនផលិតចំណីសត្វឲ្យបានកាន់តែច្រើនថែមទៀត នឹងជួយជំរុញដល់កំណើននៃផលិតកម្មចំណីសត្វ សំដៅធ្វើឲ្យកាន់តែមានភាពវិជ្ជមានដល់កម្លាំងប្រមូលទិញវត្ថុធាតុ ដើមក្នុងស្រុកមាន ពោត ចុងអង្ករ កន្ទក់ ដំឡូងមី កាកស្ក ម្សៅត្រី ម្សៅឆ្អឹងហ្មត់ កាកស្រាបៀ កាកដូង ថ្មហ្មត់ និងសណ្តែកសៀង។ល។
លោករដ្ឋមន្ត្រីបានបន្តថា «បើវត្ថុធាតុដើមមានទីផ្សារ ផលិតកម្មចំណីមាននិរន្តរភាព ការហូរចេញទៅក្រៅស្រុកនឹងត្រូវបានកាត់បន្ថយ ព្រមជាមួយនឹងការបង្កើនតម្លៃបន្ថែមផងដែរ។ មួយវិញទៀត ល្គិកណាខ្សែច្រវាក់ផលិត កម្មចំណីសត្វ ក្នុងរោងចក្រមាន ដំណើរការប្រកបដោយនិរន្តរភាពនោះនឹងជួយដល់បុគ្គលិក កម្មករឲ្យមានការងារធ្វើ មានប្រាក់ចំណូល កម្រិតជីវភាពត្រូវបានលើកកម្ពស់ សមតាមក្តីប្រាថ្នារបស់រាជរដ្ឋាភិបាលក្នុងការជំរុញ ឬបង្កើនផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារ និងបង្កើនប្រាក់ចំណូល»។
លោករដ្ឋមន្ត្រីបានបន្តទៀតថា កត្តាទាំងអស់នេះ គឺបានបង្ហាញពីឆន្ទៈរបស់យើងដែលកំពុងនាំគ្នាដើរលើវិថីឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០។
សូមជម្រាបជូនថា ក្រុមហ៊ុន De Heus THM គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់ក្នុងផ្នែកឧស្សាហកម្មចំណីសត្វ ដែលបានចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បីបង្កើតជាសម្ព័ន្ធអាជីវកម្មក្រុមហ៊ុនរួមទុនថ្មីមួយ។ ក្រុមហ៊ុនបានដាក់ទុនវិនិយោគចំនួន ១៥ លានដុល្លារ ដើម្បីពង្រីកការសាងសង់រោងចក្រលើផ្ទៃដីចំនួន ៧ហត នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទបានចំនួន ១៥ ពាន់តោនក្នុង១ខែ ប្រើកម្មករ ៥២នាក់។
តាមផែនការក្រុមហ៊ុននឹងផលិតចំណីសត្វឲ្យបាន ១៨០ពាន់តោនក្នុង១ឆ្នាំហើយទៅថ្ងៃអនាគតក្រុម ហ៊ុនគ្រោងនឹងបង្កើតរោងចក្រនៅខេត្តបាត់ដំបង ដែលជាខេត្តមានសក្តានុពលវត្ថុធាតុដើមសំខាន់មួយនៅកម្ពុជា។
សូមបញ្ជាក់ថា នាបច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតចំណីសត្វចំនួន ២៣ ដែលអាចផលិតចំណីសត្វបានប្រមាណ ១,២៤លានតោន/ឆ្នាំ អាចផ្គត់ផ្គង់បានត្រឺមតែចំនួន ៥៥% នៃសេចក្តីត្រូវការក្នុងស្រុកសរុបចំនួន ២,២៧លានតោន/ឆ្នាំ៕ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់