សេដ្ឋកិច្ច
កម្ពុជា នឹងមានតម្រូវការប្រេងកើនឡើងដល់ជិត ៥លានតោន នៅឆ្នាំ ២០៣០
កម្ពុជា ចាំបាច់ត្រូវតែមានការវិនិយោគពីក្រុមហ៊ុន និងវិនិយោគិនផ្សេងៗបន្ថែមទៀត លើការវិស័យប្រេង ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ស្របពេលដែលមានការសិក្សាថា តម្រូវការប្រេងនៅកម្ពុជា នឹងកើនឡើងដល់ ៤.៨លានតោននៅឆ្នាំ២០៣០។

យោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា (ERIA) តម្រូវការផលិតផលប្រេងកាត ក្នុងប្រទេសកម្ពុជានឹងកើនឡើងពី ២.៨លានតោន នៅឆ្នាំ២០២០ដល់ ៤.៨លានតោននៅឆ្នាំ២០៣០ និងបន្តកើនដល់ ៨.៣លានតោននៅឆ្នាំ២០៤០ ដែលទាមទារឱ្យមានឱកាសវិនិយោគជាច្រើនថែមទៀតលើវិស័យនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។ លទ្ធផលនៃការសិក្សានេះ បង្ហាញដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ និងថាមពល នៅក្នុងពិធីបើកសន្និសីទប្រេង ឧស្ម័ន និងថាមពល នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

លោក ស៊ុយ សែម បានបន្តថា ដើម្បីឆ្លើយតបនឹងតម្រូវការនេះ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្ត ដល់វិស័យឯកជនជាតិ និងអន្តរជាតិ វិនិយោគលើអាជីវកម្មចម្រាញ់ ការនាំចូល ការស្ដុក ការដឹកជញ្ជូន និងការលក់ចែកចាយ ប្រេងកាត និងផលិតផលប្រេងកាត ដើម្បីធានានូវការផ្គត់ផ្គង់ប្រេង និងឧស្ម័នដល់អ្នកប្រើប្រាស់ និងការអភិវឌ្ឍវិស័យផ្សេងៗទៀត។
បើតាមលោករដ្ឋមន្រ្តី បច្ចុប្បន្នកម្ពុជា បានរកឃើញធនធានប្រេងកាត នៅដែនសមុទ្រកម្ពុជា នៅប្លុក A ដែលមានលក្ខណៈអាចធ្វើពាណិជ្ជកម្មបាន និងទទួលបានដំណក់ប្រេងដំបូង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ។ តាមរយៈព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រែក្លាយកម្ពុជា ទៅជាប្រទេសផលិតប្រងមួយ ក្នុងចំណោមប្រទេសផលិតប្រេងជាច្រើន នៅលើពិភពលោក។
សូមបញ្ជាក់ថា កម្ពុជាមានប្រវត្តិ នៃការសិក្សាស្រាវជ្រាវលក្ខណៈភូគព្ភសាស្ត្រ ដែលបានធ្វើឡើងដោយក្រុមហ៊ុនប្រេងកាតអន្តរជាតិមួយចំនួន ដូចជា Elf, Esso, Enterprise Oil, PTT, Premier Oil, Chevron, PVEP, JOGMEC និង MOECO ដោយបានចងក្រងទិន្នន័យស៊ីស្មិកមួយចំនួន និងខួងអណ្ដូងស្វែងរុករកចំនួន៣៤។
រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុន Petroleum Geoscience Service (PGS)
ធ្វើសម្រង់ទិន្នន័យស៊ីស្មិក 2D និង 3D មួយចំនួនទៀត ទាំងដែនសមុទ និងដែនគោក កាលពីឆ្នាំ២០០៦ សម្រាប់ជាមូលដ្ឋានក្នុងការចាប់ផ្ដើមសិក្សាស្រាវជ្រាវ សក្តានុពលធនធានប្រេងកាតបន្តទៀត៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ