Connect with us

ព័ត៌មានជាតិ

ដំណឹងល្អ!រដ្ឋាភិបាល បន្តលើកលែងពន្ធប្រថាប់ត្រា ការទិញផ្ទះមិនលើស ៧ម៉ឺនដុល្លារ ​

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា ចំពោះការទិញផ្ទះ ដែលមានតម្លៃមិនលើស ៧ម៉ឺនដុល្លារ រហូតដល់ខែធ្នូ ឆ្នាំ២០២១ ដើម្បីឱ្យអ្នកដែលជាម្ចាស់អភិវឌ្ឍអចលទ្រព្យ និងអ្នកដែលមានប្រាក់មធ្យម អាចទិញផ្ទះតម្លៃសមរម្យ និង រួចពន្ធ ។

ការលើកលែងនេះ គឺសម្រាប់ផ្ទះទិញពីក្រុមហ៊ុន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ចប៉ុណ្ណោះ។

សូមរំលឹកថា នាពេលកន្លងមក អគ្គនាយកដ្ឋានពន្ធដារ ធ្លាប់បានបញ្ជាក់ថា «ការអនុវត្តវិធានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ត្រូវបានអនុវត្តចំពោះលំនៅដ្ឋាន គ្រប់ប្រភេទ ដែលមានតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារ ហើយត្រូវបានទិញពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន និងមានលេខអត្តសញ្ញាណកម្មសារពើពន្ធត្រឹមត្រូវ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រានៅក្នុងអំឡុងពេលនេះ។

នាពេលកន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏ធ្លាប់អំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានទាំងអស់ ឱ្យបញ្ចុះថ្លៃផ្ទះ ទៅតាមលិទ្ធភាពដែលអាចធ្វើទៅបានផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម