Connect with us

សេដ្ឋកិច្ច

កម្ពុជា នាំអង្ករទៅចិនបានជិត ១៧ម៉ឺនតោន កើនឡើង ១៧ភាគរយ នៅឆមាសទី១ឆ្នាំនេះ

បានផុស

នៅ

កម្ពុជា បាននាំចេញអង្ករចំនួន ១៦៨២៨០ តោនទៅកាន់ប្រទេសចិន កើនឡើង១៧.៤% នៅដើមឆមាសទី១ឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសចិន គឺជាប្រទេស ដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ។ ការនាំចេញទៅកាន់ប្រទេសចិនមានចំនួន ៥១.៤% នៃការនាំចេញអង្ករសរុបនៅក្នុងឆមាសទីមួយឆ្នាំ២០២២។ ចាប់ពីឆ្នាំ២០១៩ ដល់ចុងខែ មិថុនាឆ្នាំ២០២២ កម្ពុជា បាននាំចេញកសិផលចំនួន២.៤លានតោន ទៅកាន់ប្រទេសចិន ស្មើនឹង ១ ៩៤២ លានដុល្លារអាមេរិក ក្នុងនោះរួមមាន ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងកាលពីថ្ងៃទី២០ ខែកក្កដា នៅពេលចូលរួមកិច្ចសន្ទនាអនឡាញស្តីពីកសិកម្មកម្ពុជា ចិន ដែលរៀបចំឡើងដោយភាគីចិនថា គំនិតផ្តួចផ្តើម​“ខ្សែក្រវាត់និងផ្លូវ” បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់វិស័យកសិកម្មកម្ពុជា។ ក្នុងនោះ បានជួយដល់​ទីផ្សារដំណាំស្រូវ ដំឡូងមី ផ្លែឈើតំបន់ត្រូពិច និងជ័រកៅស៊ូជាដើម, បង្កើនតម្លៃបន្ថែមលើកសិផល តាមរយៈ​ការបង្កើតតំបន់ឧទ្យានកែច្នៃផលិតផលកសិកម្ម ជំរុញការលើកកម្ពស់បច្ចេកវិទ្យាកសិផលកម្ពុជា កសាង​ហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយបញ្ហាប្រភពហិរញ្ញវត្ថុដោយតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិន។

ស្ថានទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីជំរុញការនាំចេញកសិផលកម្ពុជា ទៅកាន់ប្រទេសចិន ក្រោមការណែនាំយ៉ាងលម្អិតពីការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិននៅកម្ពុជា លោក Chen Qisheng អគ្គនាយកនៃក្រុមហ៊ុនCCIC Cambodia បានដឹកនាំក្រុមការងារ ដោយអនុលោមតាម​សេចក្តីតម្រូវការនៃ”កិច្ចព្រមព្រៀងភូតគាមអនាម័យ”ពាក់ព័ន្ធដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ។ ក្រុមការងារលោក បានបង្ហាញលក្ខណៈពិសេសតាមបច្ចេកទេសជំនាញ ជួយសហគ្រាសក្នុងការត្រួត​ពិនិត្យគ្រប់គ្រងនិងដំឡើងបរិក្ខារកម្ដៅយ៉ាងសកម្ម រឹតបន្តឹងគុណភាព ផ្តល់ការត្រួតពិនិត្យភូតគាម​អនាម័យលើ​ផលិតផលពាក់ព័ន្ធមុនពេលដឹកជញ្ជូនចេញក្រៅ និងផ្តល់សេវាកម្ម”តាមដានប្រភពCCIC”ផងដែរ។ បន្ទាប់ពីទំនិញទៅដល់ប្រទេសចិន ត្រូវបានអនុញ្ញាតឆ្លងកាត់គយ និងបញ្ជូនចែកចាយនៅតាមទីផ្សារយ៉ាងរលូន។

យោងតាមតួលេខរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅដើមឆមាសទី១នៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន ឈានដល់ ៥ ៩៨៥ លានដុល្លារអាមេរិក កើនឡើង ១៩.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ជីវិតកម្សាន្ដ២៦ នាទីutes មុន

នាយ កុយ ចេញសម្តែងឡើងវិញក្រោយសុខភាពល្អប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

សន្តិសុខសង្គម១៧ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២០ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម