Connect with us

សេដ្ឋកិច្ច

ថៃ នាំចេញផ្លែឈើទៅ ចិន រហូតដល់ជាង ១.១៦ លានតោន

បានផុស

នៅ

លោក ថាណាកន អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារពាក់ព័ន្ធក្នុងវិស័យនាំចេញដែលបានធ្វើឲ្យមានការរីកចម្រើនជាវិជ្ជមាន និងអភិវឌ្ឍន៍សមត្ថភាពក្នុងការនាំ​ចេញផលិតផលថៃប្រកបដោយប្រសិទ្ធភាព ក្រោយទទួលបានលទ្ធផលជាក់ស្តែងលើការនាំចេញផ្លែឈើថៃទៅកាន់ប្រទេសចិនរហូតដល់ជាង ១.១៦លានតោន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​ផ្អែកតាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​ តួលេខ​ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំ​នេះ (ខែមករា ដល់ខែមិថុនា ឆ្នាំ២០២២) ការនាំចេញរបស់ថៃមានតម្លៃសរុប ១៤៩,១៨៤.៨ លានដុល្លារអាមេរិក កើនឡើង ១២.៧ ភាគរយស្មើនឹង ៣ ដងសម្រាប់ទិសដៅនាំចេញពេញមួយឆ្នាំដែលបានគ្រោងទុក ៤ ទៅ ៥ ភាគរយ ដោយការនាំចេញកសិផលកសិកម្ម-ឧស្សាហកម្ម គឺជាកត្តារួមចំណែកយ៉ាងសំខាន់ដល់កំណើននៃការនាំចេញក្នុងខែមិថុនា ដែលមានតម្លៃ ២៦,៥៥៣.១ លានដុល្លារអាមេរិក កើនឡើង ១១.៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

សម្រាប់ការនាំចេញផ្លែឈើរបស់ថៃ ជាពិសេសការនាំចេញទៅកាន់ប្រទេសចិន នាយកដ្ឋាន​កសិកម្ម​បាន​បង្ហាញ​ពី​ការនាំចេញ​ជាង លាន​តោន​ចំពោះផ្លែឈើស្រស់របស់ថៃដែលនាំចេញទៅកាន់ប្រទេសចិនក្នុងឆមាសទីមួយនៃឆ្នាំនេះ ពោលគឺស្មើនឹង ១.១៦ លានតោន គិតជាទឹកប្រាក់ជាង ៩២ ពាន់លានបាត ដែលក្នុងនោះទុរេនថៃបាននាំចេញជាង ៦៧ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៧២ ពាន់លានបាត ។

ដោយសារការមានទំនុកចិត្តលើគុណភាព រសជាតិ និងតម្លៃកសិផលថៃដល់អ្នកប្រើប្រាស់ចិន វាក៏កំពុងជួយ​សម្រួល​ដល់​សហគ្រិន​ដែល​នាំ​ចេញ​ផ្លែ​ឈើ​ស្រស់​របស់​ថៃ​ទៅ​ប្រទេស​ចិន​បាន​កាន់​តែ​ប្រសើរ ហើយបច្ចុប្បន្នការនាំចេញផ្លែឈើថៃទៅកាន់ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ១ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ Naewna

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ១០ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម