ព័ត៌មានជាតិ
ក្រសួង ៣ ចាប់ផ្តើមពិភាក្សាគ្នាលើការប្រមូលពន្ធលើសេវាឌីជីថល
(ភ្នំពេញ)៖ មន្រ្តីមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំ តាមរយៈប្រព័ន្ធអនឡាញដើម្បីពិភាក្សាលើការប្រមូលពន្ធលើសេវាឌីជីថល (Digital Services Tax) កាលពីថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០២០។

ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំក្រុមការងារជំនាញចូលរួមកិច្ចប្រជុំអន្តរក្រសួងបានឲ្យដឹងថា កិច្ចប្រជុំនេះគឺដើម្បីប្រមូលធាតុចូលចាំបាច់មួយចំនួន ពាក់ព័ន្ធនឹងការប្រមូលពន្ធលើសេវាឌីជីថលនេះ។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងអំពីនិន្នាការអន្តរជាតិ និងតំបន់ចំពោះការកំណត់ពន្ធលើផលិតផលនិងសេវាឌីជីថល អំពីកាតព្វកិច្ចផ្នែកពន្ធដែលជាការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជានៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន (Cross-border E-Commerce)។
កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូជាមួយតំណាងក្រុមហ៊ុន Facebook ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំការងារបច្ចេកទេស សេចក្តីព្រាងគោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់កំណត់ពន្ធលើសេវាឌីជីថល (Digital Services Tax) របស់ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរដែលមិនចុះបញ្ជីនៅកម្ពុជា។ កិច្ចប្រជុំបានពិភាក្សាស៊ីជម្រៅលើបទពិសោធន៍របស់ក្រុមហ៊ុន Facebook ជាមួយប្រទេសមួយចំនួននៅសកលលោក ប្រទេសសមាជិកអាស៊ាន និងគោលការណ៍ណែនាំអន្តរជាតិស្ដីពីពន្ធលើតម្លៃបន្ថែមរបស់អង្គការសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD)។
គួរបញ្ជាក់ថា កិច្ចប្រជុំដ៏សំខាន់ដែលមាន ៣ ក្រសួងពាក់ព័ន្ធចូលរួម គឺដើម្បីសិក្សាឲ្យបានលម្អិតបំផុត ទាំងការប្រមូលទិន្នន័យសម្រាប់វិភាគ និងការវាយតម្លៃលើផលប៉ះពាល់ និងកាលានុវត្តភាពចេញពីការយកពន្ធលើសេវាឌីជីថលនេះ ដើម្បីធានាថា គោលនយោបាយប្រមូលពន្ធលើសេវាឌីជីថលនេះ ផ្តល់តម្លាភាព សមធម៌ និងតុល្យភាព ជូនក្រុមហ៊ុនឯកជនផ្តល់សេវាឌីជីថល អ្នកប្រើប្រាស់សេវាឌីជីថល និងស្ថាប័នអនុវត្តគោលនយោបាយនេះ៕

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?