Connect with us

សេដ្ឋកិច្ច

គម្រោងវិនិយោគ៣ឆ្នាំរំកិលរបស់ក្រសួងអភិវឌ្ឍន៍ជនបទមានទំហំថវិកាជាង ៤៦លានដុល្លារ

បានផុស

នៅ

ក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានសមិទ្ធផលធំៗជាច្រើន និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការ​អនុវត្តការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសក្នុងដំណាក់កាលទី៣ គឺការផ្សារភ្ជាប់ ថវិកាទៅនឹងគោលនយោបាយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ (២០១៨-២០២២) របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញថា ក្រសួងបានរៀបចំផែនការវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល(ឆ្នាំ​២០២១-២០២៣) ដោយសម្រេច​បានគម្រោង វិនិយោគសរុបចំនួន ៤០ គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ៤៦៣ ១៦  ៨០០ ដុល្លារអាមេរិក។ ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួន ១១ គម្រោង មានទឹកប្រាក់សរុបចំនួន ៣៧០ ៩៤៨ ៩០០ ដុល្លារអាមេរិក និងទឹកប្រាក់ចំនួន ១១២ ៦៧៥ ៦០០ ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២១។

បើតាមរបាយការណ៍ដដែល បានឱ្យដឹងទៀតថា គម្រោងជំនួយបច្ចេកទេសកំពុងដំណើរការមានចំនួន ៧ គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ៩ ៨៦០ ៩០០ ដុល្លារ សម្រាប់ឆ្នាំ(២០២១-២០២៣) ទឹកប្រាក់ចំនួន ៣ ២៦៣ ១០០ ដុល្លារ សម្រាប់ឆ្នាំ ២០២១ និងគម្រោងអនុវត្តផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិមានចំនួន ២២ គម្រោង​។

ក្រសួងបានដាក់​ចេញ​​នូវ​គោលនយោ​បាយ ​​ស្តីពីការអភិវឌ្ឍធនធានមនុស្ស សំដៅបង្កើនសមត្ថភាពមន្រ្តីរាជ​ការទាំងនៅថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត ដើម្បីរួមចំណែក ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាល   សាធារណៈ កំណែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ និងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឍការនៅថ្នាក់ក្រោមជាតិ ​ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

លើសពីនេះទៀត រាជរដ្ឋាភិបាល​ បានដាក់ចេញនូវ​ក្របខណ្ឌ​យុទ្ធសាស្រ្ត​អភិវឌ្ឍ​រយៈពេល​មធ្យម និង​រយៈពេលវែង​ ដែល​ដូចជា កម្មវិធីគោលនយោបាយ និង​​យុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្រ្ត​ អភិវឌ្ឍន៍ជាតិ និងក្របខណ្ឌ​គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​កម្ពុជា​ ​ក្នុងគោលបំណងនាំប្រទេស​កម្ពុជា ឈាន​ឆ្ពោះទៅ​សម្រេច​បាន​​ជាប្រទេសដែល​មានការ​អភិវឌ្ឍ  និងរីក​ចម្រើនជឿនលឿន។ រាជរដ្ឋាភិបាល បាននិងកំពុងបន្ត​អនុវត្តយុទ្ធសាស្រ្ត​ចតុកោណដំណាក់​កាលទី៤ សម្រាប់​រាជរដ្ឋាភិបាល​នីតិកាលទី​៦    ឆ្នាំ​២០១៨-២០២៣ ​ដើម្បីបង្កើនវឌ្ឍនភាពបន្ថែម ​​និង​ឈាន​ទៅសម្រេចឱ្យបាន​នូវគោលដៅ​​​ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេស​ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ​២០៣០ និងជាប្រទេស​មានចំណូលខ្ពស់ នាឆ្នាំ​២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Angkor Tiger
កីឡា៣ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ៥ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានជាតិ១១ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានជាតិ១៣ នាទីutes មុន

សមាជិក ប.ស.ស អាចទៅពិនិត្យ-ព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនកំណត់ចំនួនចូលប្រើប្រាស់សេវា និងមិនបង់ថ្លៃព្យាបាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម