សេដ្ឋកិច្ច
សហគមន៍ជនជាតិភាគតិច Jahoo Gibbon Camp បានចំណូលពីវិស័យទេសចរណ៍ជួយដល់ ប្រជាជនក្នុងសហគមន៍ទាំងមូល
តំបន់សហគមន៍ភូមិអណ្តូងក្រឡឹងរបស់ជនជាតិភាគតិចព្នងនៅខេត្តមណ្ឌលគិរី រកប្រាក់កម្រៃតាមរយៈការទស្សនាសត្វទោចថ្ពាល់ពណ៌លឿង ឬ ហៅថា Jahoo នឹងសម្រាកលំហែនៅទីនោះរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើម្បីយកប្រាក់ផ្គត់ផ្គង់ដល់ប្រជាជនក្នុងសហគមន៍ និងផ្តល់ជាអាហារូបករណ៍ដល់សិស្សដែលចង់មានចិត្តចង់បន្តការសិក្សានៅភ្នំពេញ តែគ្មានសម្ថភាពសម្រាប់បង់ថ្លៃសិក្សា។

តំបន់ទេសចរណ៍ធម្មជាតិ និងកន្លែងអភិរក្សសត្វព្រៃ Jahoo Gibbon Camp ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលជាសហគមន៍របស់ជនជាតិព្នងភាគតិច និងជាផ្នែកមួយនៃដែនជម្រកសត្វព្រៃក្នុងស្រុកកែវសីម៉ាផងដែរ។ តំបន់ទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹង ឬហៅម្យ៉ាងទៀតថា Jahoo Gibbon Camp ជាកន្លែង សម្រាកលំហែ បោះតង់ គយគន់ទេសភាព ជាពិសេស ភ្ញៀវទេសចរ អាចមានឱកាសបានទស្សនាសត្វទោចថ្ពាល់ពណ៌លឿងនៅតំបន់នោះដែលសម្បូរច្រើនជាងគេក្នុងតំបន់អភិរក្សកែវសីម៉ានេះ។ ចំពោះតំបន់ទេសចរណ៍អណ្តូងក្រឡឹង មានសត្វទោចថ្ពាល់ពណ៌លឿ (Jahoo) ប្រមាណ ៧០ក្បាល ស្មើនឹងបួនក្រុម ដែលមានលក្ខណៈជាគ្រួសារ មានមេ មានបា និងកូនរបស់វា។
ចំណែក តម្លៃសំបុត្រដែលភ្ញៀវទេសចរចំណាយដើម្បីទស្សនាសត្វទោចថ្ពាល់ពណ៌លឿង ឬចូលសម្រាកក្នុងសហគមន៍អណ្តូងក្រឡឹងនេះ គឺបែងចែកជាពីរ។ សម្រាប់ភ្ញៀវទេចរបរទេសតម្លៃ ៨៥ដុល្លារ សម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ រីឯ ភ្ញៀវជាជនជាតិខ្មែរវិញ មានតម្លៃ ៥៥ដុល្លារ សម្រាប់មនុស្សម្នាក់ និងក្នុងរយៈពេលមួយថ្ងៃដូចគ្នា។ ក្នុងតម្លៃនេះ បូកជាមួយទាំងការធ្វើដំណើរ កន្លែងស្នាក់នៅ អាហារហូបចុក៣ពេល ការនាំដើរទៅមើលសត្វទោចថ្ពាល់ពណ៌លឿង Jahoo សត្វក្ងោក ស្វាកន្ទុយស ឬសត្វក្រវ៉ាត់ និងសត្វព្រៃដទៃទៀតក្នុងជំរំសត្វទោច Jahoo និងក្នុងជម្រកសត្វព្រៃកែវសីម៉ានេះដោយអ្នកជំនាញ និងមានកន្លែងកម្សាន្តដូចជាទឹកជ្រោះ ដើរឡើងភ្នំជាដើម។

ចំណូលដែលរកបានពីភ្ញៀវទេសចរមកទស្សនានៅទីនេះ បើគិតពីឆ្នាំ២០១៥ នៃការបង្កើតឱ្យមានតំបន់ទេសចរណ៍នេះ ដល់ដើមឆ្នាំ២០១៩ មានចំនួន ៩៥,០០០ដុល្លារ។ ដោយឡែក បន្ទាប់ពីមានវិបត្តិកូវីដ ចំណូលក៏បានធ្លាក់ចុះទៅតាមដូចគ្នា លុះឆ្នាំ២០២២ ចំណូលដែលទទួលបាន ក៏បានងើបឡើងវិញសន្សឹមៗ។
លោក សុថា ធុត ប្រធានសហគមន៍ Jahoo Gibbon Camp បានលើកឡើងថា ចំណូលដែលបានមកពី Jahoo Gibbon Camp គឺមានការបែងចែកជួយទៅដល់សហគមន៍ក្នុងភូមិអណ្តូងក្រឡឹងទាំងមូលផងដែរ មានដូចជា ជួយដល់អ្នកដើរល្បាតការពារព្រៃសហគមន៍មានទំហំ ១,៤២៦ហិកតា ជួយជាប្រព័ន្ធប្រើប្រាស់ទឹកស្អាតដាក់តាមផ្ទះប្រជាជន ចែកថវិកាខ្លះទៅដល់ចាស់ជរាក្នុងភូមិ ផ្តល់ការឧបត្ថម្ភជាសម្ភារៈសិក្សា និងអាហារពេលព្រឹកដល់សិស្សានុសិស្សក្នុងតំបន់នោះ។

អ្វីដែលកាន់តែអស្ចារ្យនោះគឺ ខាងសហគមន៍Jahoo Gibbon Camp ក៏មានផ្តល់ជាអាហារូបករណ៍ដល់សិស្សដែលបញ្ចប់ការសិក្សាថ្នាក់ទី១២ និងមានបំណងបន្តការសិក្សានៅសាកលវិទ្យាល័យនៅភ្នំពេញរយៈពេល៤ឆ្នាំពេញ ដើម្បីឱ្យពួកគេមានឱកាសទទួលបានការរៀនសូត្របន្តទៅមុខទៀត។
គួររំលឹកថាចាប់តាំងពីឆ្នាំ២០១៥ មកទល់បច្ចុប្បន្ននេះ ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅ Jahoo Gibbon Camp សម្បូរទៅដោយភ្ញៀវបរទេសច្រើនជាងភ្ញៀវជាតិ ក្នុងនោះ ក៏មានការអំពាវនាវ និងលើកទឹកចិត្តឱ្យមានភ្ញៀវជាតិទៅទស្សនាសត្វទោចថ្ពាល់ពណ៌លឿង Jahoo ដែលជាសត្វព្រៃកម្រមួយក្នុងពីភពលោកផងដែរ៕
អត្ថបទ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ