Connect with us

សេដ្ឋកិច្ច

លោក វេង សាខុន៖ កម្ពុជាអាចផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងទីផ្សារអន្តរជាតិ

បានផុស

នៅ

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា កម្ពុជា​គឺជាប្រទេសមួយដែលបានផលិតស្បៀងសម្រាប់ផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេសបានគ្រប់គ្រាន់ហើយ មិនតែប៉ុណ្ណោះកម្ពុជា​បានផលិតស្បៀងដើម្បីផ្គត់ផ្គង់ទីផ្សារអន្តរជាតិ។

លោកបានលើកឡើងបែបនេះ ក្នុងការ​អញ្ជើញទៅធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Korea National Open University ក្នុងបំណងពិភាក្សាឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាមួយ សាស្រ្តាចារ្យសាកលវិទ្យាធិការ Dr. Songhwan KO។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេង សាខុនថ្លែងថា ប្រទេសកម្ពុជាចាប់ផ្តើមពីចំណុចសូន្យបន្តអភិវឌ្ឍពីមួយដំណាក់កាល ទៅមួយដំណាក់កាលរហូតកម្ពុជាអាចដើរចេញពីប្រទេសក្រីក្រ អសន្តិសុខស្បៀង មកជាប្រទេសមានសន្តិភាព ការអភិវឌ្ឍន៍ និងជាប្រទេសមានអធិរាជស្បៀង ការនាំចេញកសិផល ដែលស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

លោកក៏បានបន្តថា មកដល់ពេលនេះ​កម្ពុជា​កាន់តែមានភាពរីកចម្រើនមួយចំណែកទៀត អាចផលិតស្បៀងសម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក និងបន្តផ្គត់ផ្គង់ទៅដល់ទីផ្សារអន្តរជាតិបន្ថែមទៀត ហើយផលិតផលស្បៀងដែលកម្ពុជា​បានផ្គត់ផ្គងដល់ទីផ្សារអន្តរជាតិរួមមាន ស្រូវ អង្ករ ដំឡូងមី ចេក ស្វាយ ស្វាយចន្ទី និងកៅស៊ូ ជាដើម។

ម្យ៉ាងវិញទៀត ការខិតខំប្រឹងប្រែងខាងលើនេះ របស់ក្រសួងកសិកម្មរុក្ខ ប្រមាញ់ និងនេសាទ អាចជួយជម្រុញដល់ផលិតកម្មកសិកម្មរបស់កម្ពុជាកាន់តែមានសក្តានុពល លទ្ធភាព សមត្ថភាព ព្រមទាំងការប្រកួតប្រជែងទីផ្សារនាំចេញដែលមាននិន្នាការកាន់តែកើនឡើងខ្ពស់បន្តទៀត។ ហេតុដូចនេះហើយ ទើបក្រសួងកសិកម្ម បានខិតខំយ៉ាងខ្លាំងក្នុងការចាប់យកវិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម មកធ្វើជាដៃគូរយ:ពេលវែងក្នុងការអភិវឌ្ឍវិស័យកសិកម្ម។

គួរបញ្ជាក់ផងថា​ នៅក្នុងដំណើរទស្សន:កិច្ចនៅកូរ៉េ និងជា ពិសេសទស្សនកិច្ចនៅសាកលវិទ្យាល័យ Korea National Open University កាលពីព្រឹកមិញនេះ នៅក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តការលើការបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យកសិកម្ម ដើម្បីបង្កើនសមត្ថភាពផលិត បង្កើនផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងទីផ្សារនាំចេញ៕

អត្ថបទ៖ ឌឿនចាន់ ថារី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម