Connect with us

សេដ្ឋកិច្ច

រាជរដ្ឋាភិបាល ផ្ទេរកញ្ចប់ថវិកាជូនរដ្ឋបាល​ថ្នាក់ក្រោមជាតិជាង១ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២២

បានផុស

នៅ

រយៈពេល៥ឆ្នាំចុងក្រោយនេះ កញ្ចប់ថវិកាដែលរាជរដ្ឋាភិបាល ផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ បានកើនឡើង ១២០ភាគរយ។ ជាក់ស្តែងកាលពីឆ្នាំ ២០១៧ កញ្ចប់ថវិការួមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងបីថ្នាក់ រួមមានរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ មានប្រមាណ ៣៩២លានដុល្លារ រហូតដល់ឆ្នាំ ២០២២ គឺឡើងដល់ ៨២៨លានដុល្លារ។ នេះជាការបញ្ជាក់របស់លោក ប៊ូ វង្សសុខា អគ្គលេខាធិការរង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថរដ្ឋបាលថ្នាក់ក្រោមជាតិ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ូ វង្សសុខា បានគូសបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល និងមន្ទីរអប់រំ បានផ្ទេរទៅជាការទទួលខុសត្រូវរបស់រដ្ឋ​បាលរាជធានីខេត្ត ដែលមានកញ្ចប់ថវិកានេះប្រហែល ២០០លានដុល្លារទៀត ដូច្នេះសរុបកញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០២២ មានប្រមាណជាង ១លានដុល្លារអាមេរិក ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក ប៊ូ វង្សសុខា បានប្រៀបធៀបរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចទៅនឹងកូនប្រទេសមួយ ដែលធ្វើការងារច្រើន លើកលែងតែពីរ គឺកិច្ចការការពារជាតិ និងកិច្ចការបរទេស។

បើតាមលោក លោក ប៊ូ វង្សសុខា រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើកិច្ចការងារធំៗចំនួន ៥គឺ៖ ទី១ កិច្ចការងារពាក់ព័ន្ធវិស័យសេដ្ឋកិច្ច, ទី២. វិស័យសង្គមកិច្ច, ទី៣ វិស័យបរិស្ថាន, ទី៤ សន្តិសុខសង្គម និងចុងក្រោយសេវារដ្ឋបាលទូទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

របាំត្រុដិ​
ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ២ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ២ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

Sokha Hotels

ព័ត៌មានពេញនិយម