Connect with us

សេដ្ឋកិច្ច

អ្នកស្រាវជ្រាវ ប្រាប់ពីមូលហេតុដែលនាំឱ្យ​មាសឡើងថ្លៃ

បានផុស

នៅ

អ្នកស្រាវជ្រាវផ្នែកហិរញ្ញវត្ថុ និងចរន្តទីផ្សារមាស បានឱ្យដឹងថា ចាប់ពីពេលនេះតទៅ មាសនឹងបន្តឡើងថ្លៃវិញបន្តិចម្តងៗ ដោយសារការវិនិយោគ និងប្រាក់កម្ចីមួយចំនួនពាក់ព័ន្ធសេដ្ឋកិច្ច នៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង  ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden FX Link Capital បានប្រាប់កម្ពុជាថ្មីថា តម្លៃមាសបានងើបឡើងវិញ ចាប់ពីចុងខែកក្កដាមក រហូតដល់ថ្ងៃនេះ ដោយតម្លៃមួយអោនស្មើ ១៧៧៤ដុល្លារ និងមួយតម្លឹងនៅកម្ពុជា តម្លៃ ២១២៥ដុល្លារ។

លោកបន្តដូច្នេះថា«កាលពីមួយរយៈមុន មាសធ្លាក់ចុះនៅតម្លៃ ២០០០ដុល្លារ ទៅ ២០២៤ដុល្លារ ដោយការធ្លាក់ចុះនេះ កាលណោះអត្រាការប្រាក់នៅ ១.៧៥ ធ្វើឱ្យលុយដុល្លារខ្លាំងល្អ ហើយការដំឡើងអត្រាការប្រាក់នេះ វាមិនសូវប៉ះពាល់ទៅដល់កម្ចីផ្សេងៗទេ។ ហើយនៅចុងខែកក្កដា មានការដំឡើងការប្រាក់រហូតដល់ ២.៥០»។

ចំពោះការដំឡើងអត្រាការប្រាក់នេះ លោក សំណាង មើលឃើញថា ធ្វើឱ្យមានបញ្ហាជាច្រើនដូចជា ការធ្លាក់ចុះអ្នកវិនិយោគធំៗ នៅសហរដ្ឋអាមេរិក និងធ្វើសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ ដោយសារអត្រាការប្រាក់ខ្ពស់នេះ។

បញ្ហាទាំងអស់នេះហើយ ដែលធ្វើឱ្យសេដ្ឋកិច្ច និងលំហូរសាច់ប្រាក់អាមេរិករាំងស្ទះ និងបញ្ហាប្រឈមមួយចំនួនរបស់អ្នកវិនិយោគធំៗ ដែលធ្វើឱ្យសេដ្ឋកិច្ចមិនអាចងើបឡើងវិញបានទេ ឬងើបអាចងើបឡើងក្នុងរយៈពេលវែង។

បច្ចុប្បន្ននេះ អតិផរណា នៅសហរដ្ឋអាមេរិកមានចំនួន ៩.១ភាគរយ ដែលជាកំណើនខ្ពស់ ធ្វើឱ្យពលរដ្ឋចំណាយច្រើន។ ទាក់ទិននឹងបញ្ហាទាំងអស់នេះ លោក ឡុង សំណាង វាយតម្លៃថា ប្រសិនបើមិនមានការអន្តរាគមន៍ណាមួយពីធនាគារ​កណ្តាលអាមេរិក តម្លៃមាសនឹងបន្តកើនឡើងបន្តិចម្តងៗ រហូតដល់ ២២០០ដុល្លារ ក្នុងមួយតម្លឹងជាថ្មីម្តងទៀត។

ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden FX Link Capital បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មានហាងមាសមួយចំនួន លក់រហូតដល់ទៅ ២២០០ដុល្លារ ក្នុងមួយតម្លឹងហើយ តែតម្លៃគោលនៅលើទីផ្សារអន្តរជាតិ លក់ត្រឹម ២១២៥ ដុល្លារនៅឡើយទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម