Connect with us

សេដ្ឋកិច្ច

តើប្រភពចំណូលសំខាន់ៗរបស់ជាតិបានមកពីណាខ្លះ?

បានផុស

នៅ

តើរដ្ឋាភិបាលបានចំណូលមកពីប្រភពណាខ្លះ សម្រាប់ធ្វើការអភិវឌ្ឍ ប្រទេសជាតិ? ជាធម្មតា ដើម្បីទទួលបានចំណូល តម្រូវឱ្យមនុស្សម្នាក់ៗធ្វើកិច្ចការងារ ឬអាជីវកម្មរកស៊ី ទើបទទួលបានចំណូលសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ចំណែករដ្ឋាភិបាលវិញ តើចំណូលបានមកពីណា ខ្លះសម្រាប់ធ្វើការទ្រទ្រង់សេដ្ឋកិច្ចរបស់ជាតិទាំងមូល បើក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី គឺមិនអនុញ្ញាតឱ្យ រដ្ឋាភិបាលធ្វើអាជីវកម្មផង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាក្នុងរបរសេដ្ឋកិច្ចទីផ្សារសេរី ការធ្វើពាណិជ្ជកម្មរកស៊ី តម្រូវឱ្យមានលក្ខណៈឯកជនដែលមាន ពួកមូលធន​ធ្វើការវិនិយោគក៏ដោយ ប៉ុន្តែផ្នែកខ្លះគឺតម្រូវឱ្យរដ្ឋាភិបាលគ្រប់គ្រងដោយផ្ទាល់ ហើយផ្នែកខ្លះ ទៀតក៏ត្រូវបានរដ្ឋគ្រប់គ្រងដោយប្រយោល ហើយការវិយោគពីសំណាក់ពួកមូលធននៅតែជាភាពចាំបាច់ សម្រាប់ប្រទេសជាតិនីមួយៗ។

ភ្ជាប់ទៅកាន់ប្រធានបទវិញ ក្នុងនោះ ប្រភពចំណូលសំខាន់ៗសម្រាប់ធ្វើការទ្រទ្រង់សេដ្ឋកិច្ចរបស់រដ្ឋ គឺ បានមកពី៖

ចំណូលចរន្ត៖ ជាចំណូលដែលទទួលបានជារៀងរាល់ឆ្នាំ តាមកាលកំណត់របស់រដ្ឋាភិបាល។​​ ចំណូលចរន្ត គឺពិតជាសំខាន់ណាស់សម្រាប់ជាតិ។ក្នុងនោះ ចំណូលចរន្ត រួមមាន៖

ចំណូលសារពើពន្ធ​ សម្តៅដល់ចំណូលពន្ធ អាករ ទាំងអស់ ដែលរដ្ឋាភិបាលប្រមូលបានជា ប្រចាំឆ្នាំតាមកាលកំណត់ ដែលមានសារៈសំខាន់ណាស់សម្រាប់ជាតិ។ (តាមរយៈពន្ធគយ និងពន្ធដារ)។

ចំណូលមិនមែនសារពើពន្ធ ជាចំណូលបានមកពីការលក់ទ្រព្យសម្បត្តិរដ្ឋ ឬក៏ជួលទៅឱ្យវិនិយោគគិនជាតិ ឬអន្តរជាតិ ដូចជាការសម្បទានក្នុងរយៈពេលកំណត់ ណាមួយ។

ចំណូលមូលធន៖ ជាចំណូលដែលបានមកពីប្រភពក្នុង និងខាងក្រៅប្រទេសដែលរួមមាន៖

ជំនួយឥតសំណង និងកម្ចី ដែលកម្ពុជាទទួលបានពីប្រទេសផ្សេងៗសម្រាប់ធ្វើការអភិវឌ្ឍ ក្នុងវិស័យណាមួយ។

ជំនួយឥតសំណង និងកម្ចី ដែលកម្ពុជាទទួលបានពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា រួមមានដូចជា៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (World Bank) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើម។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ កម្ពុជាប្រមូលពន្ធបានប្រមាណជិត ២,៨០០ លានដុល្លារ ចំណែកពន្ធគយ និងរដ្ឋាករវិញ ប្រមូលបានជិត ២,៣០០ លានដុល្លារ សម្រាប់ឆ្នាំ ២០២១ កន្លងទៅ៕

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ វិនាទី មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២២ នាទីutes មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣១ នាទីutes មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម