សេដ្ឋកិច្ច
មកដឹងពាណិជ្ជកម្ម តៃវ៉ាន់ ដែល ចិន បញ្ឈប់ការនាំចេញ-នាំចូល ដោយសារលោកស្រី Pelosi
ប្រទេសចិនបានដាក់កម្រិតពាណិជ្ជកម្មរបស់ខ្លួនជាមួយតៃវ៉ាន់ ចំពេលមានភាពតានតឹងកើនឡើងជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ ។

អាជ្ញាធរពាណិជ្ជកម្ម និងគយចិនបាននិយាយកាលពីថ្ងៃពុធថា ពួកគេបានបញ្ឈប់ការនាំចេញខ្សាច់ ដែលជាសម្ភារៈដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងការសាងសង់ ក៏ដូចជាលែងនាំចូលផ្លែក្រូចឆ្មារ និងប្រភេទត្រីមួយចំនួនរបស់តៃវ៉ាន់ ។
រដ្ឋបាលគយចិនបាននិយាយថា ការនាំចូលអាហារត្រូវបានផ្អាក ដោយសារតែរកឃើញថ្នាំសម្លាប់សត្វល្អិត និងមេរោគឆ្លងនៅក្នុងការដឹកជញ្ជូនមួយចំនួន ខណៈដែលក្រសួងពាណិជ្ជកម្មបាននិយាយថា ខ្លួនក៏បានផ្អាកការនាំចេញខ្សាច់ស្របតាមបទប្បញ្ញត្តិច្បាប់ផងដែរ ។

ទន្ទឹមនោះការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបានប្រកាសដាច់ដោយឡែកពីគ្នាថាក៏នឹងហាមឃាត់ក្រុមហ៊ុន និងបុគ្គលចិនដីគោកពីការដោះស្រាយហិរញ្ញវត្ថុជាមួយមូលនិធិតៃវ៉ាន់ចំនួន ២ ផងដែរគឺ មូលនិធិតៃវ៉ាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងមូលនិធិសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍តៃវ៉ាន់ ។
គួរបញ្ជាក់ថា ការប្រកាសនេះកើតឡើង នៅពេលដែលលោកស្រី Pelosi ធ្វើដំណើរទស្សនកិច្ចមកកាន់តៃវ៉ាន់ បើទោះបីជាក្រុងប៉េកាំងបានព្រមានអំពី “ផលវិបាកយ៉ាងធ្ងន់ធ្ងរ” ប្រសិនបើអ្នកនយោបាយប្រជាធិបតេយ្យជើងចាស់រូបនេះធ្វើដំណើរមកកោះនេះក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ