Connect with us

សេដ្ឋកិច្ច

មកដឹងអំពីប្រាក់ខែមន្រ្តីរាជការនៅឆ្នាំ ២០២២

បានផុស

នៅ

ប្រាក់បៀវត្សរបស់​មន្ត្រីរាជការឆ្នាំ ២០២២ ត្រូវបានរក្សាកម្រិតប្រាក់បៀវត្សអប្បបរមា សម្រាប់ប្រាក់បៀវត្សមន្រ្តី​រាជការ​ស៊ី​វិល​ និងកម្លាំងប្រដាប់​អាវុធ ស្មើនឹងកម្រិតឆ្នាំ ២០២១ ដើម្បីសន្សំថវិកាសម្រាប់ទប់ទល់​ការរាតត្បាត​នៃ​ជំងឺកូវីដ-១៩ ដែលបានបង្កនូវផលប៉ះពាល់​ដល់សុខភាព សេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅ​របស់​ប្រជា​ពល​រដ្ឋ​ ជាពិសេសកម្មករ​និយោជិត​ ក្នុងវិស័យកាត់ដេរ និង​វាយនភណ្ឌ កម្មករក្រៅប្រព័ន្ធ ព្រមទាំង​ប្រជាជន​ក្រីក្រ​ និង​ជនងាយ​​រងគ្រោះ។ តាមរយៈវិធានការខាងលើ នៅក្នុង​ឆ្នាំ ២០២២ បៀ​វត្ស​មន្រ្តី​រាជការត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បៀវត្សអប្បបរមាមន្រ្តីរាជការស៊ីវិល៖ ត្រូវបានរក្សា​ស្មើ​នឹង​ប្រមាណ ១ ១៧២ ៥០០ រៀល

បៀវត្សអប្បបរមាគ្រូបង្រៀន និងគ្រូពេទ្យ៖ ត្រូវបានរក្សាស្មើនឹង​ប្រមាណ​ ១ ២៧២ ៥០០ រៀល

បៀវត្សអប្បប​រមានគរបាលជាតិ៖ (ពលបាលត្រី) ត្រូវបានរក្សាស្មើនឹង​ប្រមាណ​ ១ ២៥៦ ៩៧៧ រៀល (គិតបញ្ចូលរបបអង្ករ)

បៀវត្សអប្បបរមាយោធិន៖ (ពលទោ) រក្សាស្មើនឹង​ប្រមាណ ១ ១២៣ ៥០០ រៀល (មិនគិត​​បញ្ចូល​របប​អង្ករ) ហើយបើគិត​​បញ្ចូលរបបអង្ករត្រូវជាប្រមាណ​​​ ១ ១៨១ ៩៧៧ រៀល។ ចំពោះប្រាក់បំណាច់របស់មន្រ្តីជាប់កិច្ចសន្យា ក៏ត្រូវ​បានរក្សាស្មើនឹងចំនួន ៦៧ ម៉ឺន​រៀល​ផ​ង​ដែរ។ ទន្ទឹមនេះ មន្ត្រីរាជការទូទៅ ក៏ដូចជានិវត្តជនជាអតីតមន្រ្តីរាជការ និងអតីត​យុទ្ធជន ក៏ត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភ​ ៥ ម៉ឺនរៀល សម្រាប់ចូលឆ្នាំប្រពៃណីខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផល​សម្រេច​បាន​ រយៈពេល​៥ឆ្នាំ ​ពី​ឆ្នាំ២០១៧-ឆ្នាំ២០២១ របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ» នាពេលថ្មីៗនេះថា ផ្អែកលើលទ្ធផលអនុវត្តក្នុងឆមាសទី ១ និងនិន្នាការចំណាយឆមាសទី ២ អាចសន្និដ្ឋាន​បានថា ​​ការអនុវត្តចំណាយឆ្នាំ ២០២២ នឹងទាបជាងច្បាប់ស្តីពីហិរញ្ញវត្ថុ​​​សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បន្តិចបន្តួច ក្នុងរង្វង់ប្រមាណ ០,២%, ដោយសាររាជរដ្ឋាភិបាល បាននិងកំពុងកាត់បន្ថយលើចំណាយអន្តរាគមន៍ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រោះស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ បាននិងកំពុងមានភាពធូរស្បើយច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម៤ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

សន្តិសុខសង្គម៤ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម