សេដ្ឋកិច្ច
ទំហំទឹកប្រាក់ពាណិជ្ជកម្ម ចិន-តៃវ៉ាន់ មុនការមកដល់របស់លោកស្រី Pelosi
ប្រទេសចិនបានដាក់កម្រិតពាណិជ្ជកម្មរបស់ខ្លួនជាមួយតៃវ៉ាន់ ដោយសារតែដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ ហើយវាត្រូវបានគេមើលឃើញថា ជាការខាតប្រយោជន៍ដ៏ធំមួយរបស់តៃវ៉ាន់ ។

ប្រទេសមហាអំណាចចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់តៃវ៉ាន់ ខណៈការនាំចេញរបស់កោះនេះទៅកាន់ចិនដីគោក និងហុងកុងស្ថិតក្នុងទំហំទឹកប្រាក់រហូតដល់ ១៨៨.៩ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ។
ការខាតបង់ដ៏ធំសម្បើមរបស់កោះតៃវ៉ាន់ក៏កើតឡើង ស្របពេលដែលរដ្ឋបាលគយចិនទើបតែប្រកាសពីផ្អាកការនាំចូលផលិតផលអាហារតៃវ៉ាន់ជាង ២,០០០ មុខបន្ថែមទៀត ក្នុងចំណោមផលិតផលអាហារប្រហែល ៣,២០០ មុខ ក៏ដូចជាបញ្ឈប់ការនាំចេញខ្សាច់ ដែលជាសម្ភារៈដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងការសាងសង់ លែងនាំចូលផ្លែក្រូចឆ្មារ និងប្រភេទត្រីមួយចំនួនរបស់តៃវ៉ាន់ផងដែរ ។

បើយោងតាមស្ថិតិរបស់រដ្ឋាភិបាលចិនបានឲ្យដឹងថា គ្រាន់តែខ្សាច់ និងក្រួស តៃវ៉ាន់បាននាំចូលរហូតដល់ ៥.៧ លានតោន ក្នុងឆ្នាំ ២០២០ ដែលក្នុងនោះជាង ៩០ ភាគរយបានមកពីប្រទេសចិន ខណៈខ្សាច់ធម្មជាតិមាន ៨ ភាគរយនៃចំនួនសរុបនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ចិន បិទនាំចេញ-នាំចូលទំនិញ តៃវ៉ាន់ ២ ពាន់មុខបន្ថែមទៀត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ