Connect with us

សេដ្ឋកិច្ច

រដ្ឋទទួលបានចំណូលពីការនាំចេញខ្សាច់ជាង ២លានដុល្លារ

បានផុស

នៅ

គិតចាប់ពីចុងឆ្នាំ ២០២០ រហូតដល់ខែ មិថុនា ឆ្នាំ ២០២២ រដ្ឋទទួលបានចំណូលពីសួយសារនាំចេញខ្សាច់ទៅ​ក្រៅប្រទេស ដែលជាចំណូលថ្មី(ចំនួនពីរក្រុមហ៊ុន) ប្រមាណ ២ ៤២៧ ២៥២ ដុល្លារអាម៉េរិក។ នេះបើតាមការបញ្ជាក់របស់លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីជូនដំណឹងរបស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី កាលពីឆ្នាំ ២០២១ បានបញ្ជាក់ថា រដ្ឋាភិបាលយល់​​ព្រមឱ្យក្រុមហ៊ុនគ្លូប៊លហ្គ្រីន (ខេមបូឌា) អេនើជីឌីវេឡុបមេន GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD. បូមស្តារផ្លូវនាវាចរណ៍ ដើម្បីយកខ្សាច់ មកផ្គត់ផ្គង់តម្រូវការ​នៅ​ក្នុងស្រុក ហើយក្នុងករណីខ្សាច់នៅសល់​ ក៏​អនុញ្ញាតឱ្យនាំចេញទៅក្រៅប្រទេសដែរ។ ចំពោះខ្សាច់​ដែល​នៅសល់​​នាំចេញ​ក្រៅ​ស្រុក​នេះ គឺ​​ក្រុមហ៊ុនត្រូវដាក់ពាក្យស្នើសុំ​ក្រសួងរ៉ែនិងថាមពល ​ដោយបញ្ជាក់ពីបរិមាណ និងទីតាំងជាក់លាក់ត្រូវបូម ដើម្បីក្រសួង ពិនិត្យវាយតម្លៃបច្ចេកទេស ចៀសវាងផលប៉ះពាល់ដល់បរិស្ថាន និងសង្គម។

ក្រុមហ៊ុន​គ្លូប៊ល ហ្រ្គីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន បានចុះបញ្ជីក្រសួង​ពាណិជ្ជកម្ម នៅ​ពាក់កណ្តាល​ឆ្នាំ២០១៣។

ចំណែក​ក្រុមហ៊ុន​ចតុមុខ រឺ​សសស៍​សឹ​ប​ផ្លា​យ អ៊ី​ម​ផត អិ​ច​ផត ឯ​.​ក ​ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យធ្វើការ​បូម​ស្តារ​ខ្សាច់ ​និងល្បាប់​ភក់​តាម​ដង​ទន្លេបាសាក់ ទន្លេមេគង្គ​ក្រោម ​និង​ទន្លេមេគង្គ​លើ កាលពី​ថ្ងៃទី​៥​ខែ មីនា​ឆ្នាំ​២០២០ ដោយ​ខ្សាច់ ដែល​បូម​បាន​ត្រូវ​ប្រើបាស់​ក្នុងស្រុក ​និង​អនុញ្ញាតឱ្យ​នាំចេញ​ប្រសិនបើ​នៅសល់ ដោយ​មិន​អនុញ្ញាតឱ្យ​ផ្តាច់មុខ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ២ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម