Connect with us

សេដ្ឋកិច្ច

កម្ពុជា សម្រេចសមិទ្ធផលធំលើការចុះ MOU នាំចេញទឹកមាត់ត្រចៀកកាំទៅប្រទេសចិន

បានផុស

នៅ

កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសម្បុកត្រចៀកកាំ​ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” នៅរសៀលថ្ងៃទី ០៨ ខែ សីហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន សម្តែងការសាទរចំពោះសមិទ្ធផលដែលសម្រេចបានរវាងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center សហការជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការជំរុញ លើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មថ្មីមួយទៀត ដែលបានបើកទីផ្សារទឹកមាត់ត្រចៀកកាំកម្ពុជាឲ្យនាំ​ចេញទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។

លោក បានវាយតម្លៃខ្ពស់លើលទ្ធផលនៃការខិតខំប្រឹង ប្រែងរបស់ភាគីទាំងពីរ ដែលឈានមកដល់ការចុះហត្ថលេខា​លើឯកសារ MOU នាពេលនេះ។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទឹកមាត់ត្រចៀកកម្មកម្ពុជា កន្លងមកផលិតសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតូច និងក្រៅផ្លូវការ។ លោកថា ឯកសារ MOU ដែលនឹងចុះហត្ថលេខានេះ នឹងជួយបើកទីផ្សារចិនដែលជាទីផ្សារធំជាងគេឲ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានគយចិន។

សូមរំលឹកថា កាលពីថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកសិកម្ម​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជា​តំណាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជាប្រចាំទីក្រុង Xiamen នៃខេត្ត Fujian។ មជ្ឈមណ្ឌលនេះ​កំពុង​សហការ​ជាមួយក្រុមហ៊ុន Southeast Yandu (Xiamen) Industrial Development Co., Ltd រៀបចំផែន​ការ​​​​​​វិនិយោគ​ក្នុង​ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រមូលទិញ និងកែច្នៃ​សម្បុកត្រចៀកកាំនៅកម្ពុជា ដើម្បីនាំចេញទៅប្រទេសចិន។

ប្រធានមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center បានលើកឡើងថាមជ្ឈមណ្ឌល គ្រោងនឹងបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជា នាពេលអនាគតដ៏ខ្លី។

យោងតាមស្ថិតិ​​របស់រដ្ឋបាលព្រៃឈើនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ២០២០ បានឱ្យដឹងថា នៅទូទាំងប្រទេស មាន​ផ្ទះត្រចៀកកាំចំនួន ​៨៧២​ផ្ទះ និងអាចផ្តល់ផលចន្លោះពី ១តោន-១,៥តោន/ខែ។​ ​សម្បុកត្រចៀកកាំ​ទើបប្រមូល មានតម្លៃចាប់ពី ៧០០-៩០០ដុល្លារ​ ក្នុងមួយគីឡូក្រាម និងសម្បុកត្រចៀកកាំ ដែល​អាច​បរិភោគបាន មានតម្លៃ​ចាប់ពី ១ ៥០០-២ ០០០ដុល្លារ ក្នុងមួយគីឡូក្រាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ៦ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម