សេដ្ឋកិច្ច
កសិករដាំទុរេនបង្ហើប ឈ្មួញកណ្តាលចង់ចំណេញលួចកេងប្រយោជន៍ពីម្ចាស់ចម្ការ
ក្នុងខេត្តបាត់ដំបងនាពេលបច្ចុប្បន្នដំណាំទុរេនកំពុងលេចធ្លោ និងពេញនិយមជាងគេ ដោយកសិករប្រកបមុខរបរនេះធ្វើការដាំដុះតាមបច្ចេកទេសមិនប្រើប្រាស់សារធាតុគីមី ដែលនាំមកនូវផលប៉ះពាល់ដល់អ្នកនិយមញុាំ ព្រោះម្ចាស់ចម្ការធ្វើការដាំដុះនិងថែទាំ តាមរយះជីសរីរាង្គតាមបែបធម្មជាតិ បង្កើនរសជាតិឆ្ងុយឆ្ងាញ់ ទើបបច្ចុប្បន្ននៅតែពេញនិយមដូចកាលសម័យដើម។ នេះបើយោងតាមការអះអាងពីប្រជាកសិករ ដែលកំពុងប្រកបមុខរបរដាំទុរេននៅតាមបណ្តាស្រុកមួយចំនួន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលបានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី ៩ខែសីហានេះ។

លោក ថាន់ លីលីន ជាម្ចាស់ចម្ការទុរេនដ៏លេចធ្លោមួយកន្លែងក្នុងឃុំសំឡូត ស្រុកសំឡូត ដែលគេស្គាល់ថាលោកក៏ជានាយកសាលាវិទ្យាល័យស្រែអណ្តូងក្នុងស្រុកសំឡូត បានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅព្រឹកថ្ងៃទី ៩ខែសីហានេះថា ចាប់តាំងពីលោកបានផ្លាស់ប្តូរមុខរបរពីសំណាំដំឡូងមី ហើយមកចាប់យកមុខរបរដំណាំទុរេនជំនួសវិញនេះវាខុសគ្នាឆ្ងាយណាស់។ បើគិតពីប្រាក់ចំណូលផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសាររបស់លោកនាពេលបច្ចុប្បន្នឃើញថា ទិន្នផលទុរេនហុចផលប្រយោជន៍បានគួរសមជាង ដោយគិតត្រឹម ២ ហិកតា លោកទទួលបានប្រាក់ចំណូលជាងមួយរយលានរៀល ខណះ ៧ ហិកតាទៀត ពុំទាន់ដល់រដូវកាលហុចផលនៅឡើយ។
លោកបន្តថា ផ្លែទុរេនជាផ្លែឈើមួយប្រភេទ ដែលប្រជាជនខ្មែរនិយមទទួលទានប្រកបទាន និងមានប្រយោជន៍ជាច្រើន ចំពោះសុខភាព និងមានប្រភពថាមពលដ៏ល្អ។ ក្នុងផ្លែទុរេនមានជាតិកាបូនអ៊ីដ្រាត មានជាតិសរសៃខ្ពស់ អាចជួយបំពេញតម្រូវការប្រចាំថ្ងៃរបស់សាពាង្គកាយ។

លោកបន្តថា រដូវប្រមូលផលផ្លែទុរេនចាប់ពីខែ ៦ រហូតដល់ដើមខែ ៨ ហើយតម្លៃទីផ្សារក៏មិនខុសគ្នាឆ្នាំមុននេះទេប្រ ហាក់ប្រហែលឆ្នាំកន្លងទៅផងដែរ។ ខណះដើមដៃបោះដុំឲ្យឈ្មួញចន្លោះពី ១មុឺន ៥ពាន់ ទៅ១មុឺន៨ពាន់រៀលក្នុងមួយគីឡូក្រាម ហើយចុងរដូវលក់បាន ២ មុឺនរៀលក្នុងមួយគីឡូក្រាម។ លោកបន្តថា រហូតដល់ពេលនេះលោកកំពុងចាប់ផ្តើមថែទាំដាក់ជី សរីរាង្គធម្មជាតិ ដើម្បីបំប៉នតាមបែបធម្មជាតិសម្រាប់ឆ្នាំមុខទៀត ។
យ៉ាងណាមិញ លោកបញ្ជាក់ថា អ្វីដែលលោកក៏ដូចជាប្រជាកសិករផ្សេងទៀតសំណូមពរដល់ឈ្មួញកណ្តាល គួរបញ្ឈប់យកផ្លែទុរេនក្នុងស្រុកទៅបង្កើនតម្លែផ្លែទុរេននាំចូល វាធ្វើឲ្យអតិថិជនក្នុងស្រុកនិងក្រៅស្រុកមានការយល់ច្រឡំអំពីរសជាតិ ហើយវាបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ផលិតផលក្នុងស្រុកដែលប្រជាកសិករបានខិតខំរក្សារសជាតិដើមរបស់កសិផលក្នុងស្រុកក៏ដូចជាបានលើកកម្ពស់គ្រប់ទិន្នផលនានានៅក្នុងប្រទេសចឹងដែរ ។
ចំណែកលោក វែង ហូយ ជាម្ចាស់ចម្ការទុរេនក្នុងស្រុកសំឡូតដែរនោះក៏បានលើកឡើងប្រហាក់ប្រហែលនិងលោក ចាក់ លីលីនផងដែរចំពោះសកម្មភាពឈ្មួញកណ្តាលមួយចំនួន។ លោកសំណូមពរដល់រាជរដ្ឋាភិបាលឲ្យជួយរកទីផ្សារនាំផ្លែទុរេនខេត្តបាត់ដំបងចេញក្រៅប្រទេស ដើម្បីឲ្យបានតម្លៃគួរសមជាងនេះក៏ដូចជាឲ្យបណ្តាប្រទេសផ្សេងដឹងអំពីរសជាតិផ្លែទុរេននៅក្នុងខេត្តបាត់ដំបងធ្វើការដាំដុះ និងថែទាំប្រកបដោយធម្មជាតិមិនប្រើប្រាស់សារធាតុគីមីឡើយ។
ដោយឡែកមន្ត្រីពាក់ព័ន្ធនិងអាជា្ញធរមូលដ្ឋានស្រុកក៏បានទទួលស្គាល់ថា ទុរេនដែលប្រជាកសិករធ្វើការដាំដុះនៅក្នុងស្រុកសំឡូតពិតជាប្រើប្រាស់ជីសរីរាង្គធម្មជាតិមិនមានសារធាតុគីមីបង្កើនរសជាតិតាមបែបធម្មជាតិទើបមានឈ្មួញខ្លះយកផ្លែទុរេននាំចូល ហើយលក់បន្លំថាផ្លែទុរេនស្រុកសំឡូតដែលធ្វើឲ្យទិន្នផលផ្លែទុរេនក្នុងស្រុកកាន់តែថយចុះទាំងតម្លៃនិងគុណភាពដើម តាមរយះការលួចបន្លំពីឈ្មួញកណ្តាលមួយចំនួននេះឯង៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង