សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច៖ កម្ពុជា នឹងស្រូបចំណូលថ្មីពីការបើកទីផ្សារនាំចេញសម្បុកត្រចៀកកាំទៅចិន
បន្ទាប់ពីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ទាំងអ្នកជំនាញសេដ្ឋកិច្ច សមាគមត្រចៀកកាំកម្ពុជា និងមន្រ្តីរាជរដ្ឋាភិបាល មើលឃើញពីសញ្ញាល្អ នៃវិស័យនេះនាថ្ងៃអនាគត។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/106533772_3134308326650547_5146156016470560421_n-1.jpg)
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការចិញ្ចឹមសត្វត្រចៀកកាំ នៅកម្ពុជា កំពុងតែមានសម្ទុះកើនឡើងជាលំដាប់។ កម្ពុជា ត្រូវត្រៀមលក្ខណៈសម្បត្តិ ដើម្បីផលិតផ្គត់ផ្គង់តម្រូវការ។
លោកបណ្ឌិតបន្តដូច្នេះថា «នៅពេលយើងនាំផលិតផលចេញ មានន័យថា យើងបាននាំចូលមកវិញនូវរូបិយបណ្ណ នោះហើយគឺជាផលចំណេញផ្នែកសេដ្ឋកិច្ច។ ប្រសិនបើយើង សម្រេចបានការនាំចេញទឹកមាត់ត្រចៀកកាំ មិនត្រឹមតែចំណេញផ្នែកពន្ធដារ តែក៏ជួយផ្តល់ការងារដល់ប្រជាជនក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់អ្នកចិញ្ចឹមផងដែរ»។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/9-hongvannak.jpg)
លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា « បើសិនណាជាយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មលើទឹកមាត់ត្រចៀកកាំនេះច្រើន យើងនឹងបង្កើនការផលិតកាន់តែច្រើន នោះយើងនឹងមានផលប្រយោជន៍កាន់តែច្រើន នៅក្នុងវិស័យសេដ្ឋកិច្ច»។
លោកចង់មានន័យថា រដ្ឋក៏ចំណេញ ម្ចាស់អាជីវកម្មក៏ចំណេញ ជាពិសេសបានបង្កើតការងារដល់ពលរដ្ឋជាដើម។ ជាងនេះទៀត នឹងបានបង្ហាញពីអត្តសញ្ញាណទឹកមាត់ត្រចៀកកាំប្រចាំប្រទេសយើងទៅកាន់អន្តរជាតិផងដែរ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានសង្កត់ធ្ងន់ថា ការនាំចេញផលិតផល ចាំបាច់ត្រូវមានការសហការគ្នារវាងវិស័យឯកជន និងឯកជន និងស្ថាប័នរដ្ឋ ត្រូវដើរតួនាទីជាអ្នកសម្របសម្រួលផ្តល់បច្ចេកទេស និងព័ត៌មាននានា ដើម្បីធានាបានការផ្គត់ផ្គង់ផលិតផលមានគុណភាព ក្នុងការនាំចេញ។
សម្បុកត្រចៀកកាំមានតម្លៃថ្លៃ ប្រសិនបើមានទីផ្សារកាន់តែទូលាយ ផលិតផលនេះ នឹងជួយសេដ្ឋកិច្ចជាតិកាន់តែធំ នាថ្ងៃអនាគត។ នេះជាការបន្ថែមរបស់លោកបណ្ឌិត ហុង វណ្ណៈ។
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានលើកឡើងថា ការចុះ MOU រវាងភាគីកម្ពុជា និងចិន ក្នុងការនាំចេញទឹកមាត់ត្រចៀកកាំនេះ គឺជាសញ្ញាវិជ្ជមាន ជាពិសេសសម្រាប់កសិករដែលចិញ្ចឹមត្រចៀកកាំ និងមើលឃើញគោលដៅកាន់តែច្បាស់លាស់សម្រាប់អនាគតនៃសម្បុកត្រចៀកកាំដែលពួកគាត់បានផលិត។ លោកបន្ថែមថា តាមរយៈអនុស្សារណៈនេះ ក៏ជាផ្នែកមួយទាក់ទាញវិនិយោគិនពីប្រទេសផ្សេងទៀត ឱ្យបានស្គាល់ និងចាប់ផ្តើមវិនិយោគលើវិស័យសម្បុកត្រចៀកកាំ ដែលជាផលិតផលសក្កានុពលក្នុងផ្នែកសិកម្មរបស់កម្ពុជា។
លោក កែ មុន្ធិវុធ ប្រធាននាយកដ្ឋានអនាម័យ និងភូតគាមអនាម័យ បានប្រាប់កម្ពុជាថ្មីថា ទំហំនៃការនាំចេញទឹកមាត់ត្រចៀកកាំ នៅមិនទាន់ដឹងច្បាស់នៅឡើយ ព្រោះត្រូវប្រើពេលរៀបចំឯកសារចរចាជាមួយអគ្គរដ្ឋបាលគយចិន តាមដំណាក់កាល។ លោកបញ្ជាក់ថា ជាគោលដៅលោករដ្ឋមន្រ្តី វេង សាខុន បានណែនាំឱ្យជំរុញការងារនេះឱ្យបានឆាប់ ដើម្បីបើកទីផ្សារ។
ប្រធាននាយកដ្ឋានអនាម័យ និងភូតគាមអនាម័យ បន្ថែមដូច្នេះថា«ពេលដែលយើងចរចាបើកទីផ្សារនាំចេញផលិផលនេះទៅចិនបាន គឺអាចជួយសេដ្ឋកិច្ចជាតិ ដោយសារសម្បុកត្រចៀកកាំមានតម្លៃខ្ពស់ បើសិនជាបាននាំចេញគុណនឹងលុយច្រើនណាស់ ខ្ញុំមានសុទិដ្ឋិនិយមសប្បាយរីករាយ និងមានកម្លាំងចិត្តក្នុងការជំរុញកិច្ចការងារនេះ សង្ឃឹមថា យើងនឹងជោគជ័យឆាប់ៗនេះ»។
សូមបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជា មានផ្ទះត្រចៀកកាំចំនួន ៨៧២ផ្ទះ ដោយអាចផ្តល់ផលចន្លោះពី ១តោន-១,៥តោន/ខែ។ សម្បុកត្រចៀកកាំទើបប្រមូល មានតម្លៃចាប់ពី ៧០០-៩០០ដុល្លារ ក្នុងមួយគីឡូក្រាម និងសម្បុកត្រចៀកកាំ ដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១ ៥០០-២ ០០០ដុល្លារ ក្នុងមួយគីឡូក្រាម។ នេះបើយោងតាមស្ថិតិរបស់រដ្ឋបាលព្រៃឈើនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ២០២០៕
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2021-12-06_15-54-36.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2021-12-06_15-50-30.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត