Connect with us

សេដ្ឋកិច្ច

ធនាគារជាតិកម្ពុជា ព្យាករថា អតិផរណានឹងថយចុះ​នៅឆមាសទី២ ឆ្នាំនេះ

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា បានព្យាករថា ស្ថានភាពអតិផរណានៅកម្ពុជា នឹងថយចុះនៅឆមាសទី ២ឆ្នាំនេះ ប្រសិនបើសម្ពាធ​នៃការឡើងថ្លៃប្រេងឥន្ធនៈអាចគ្រប់គ្រងបាន ឬអាចត្រូវបានកាត់បន្ថយ។ ផ្អែកតាមការព្យាករដោយសុទិដ្ឋិនិយម អតិផរណា​នៅឆមាសទី២ឆ្នាំនេះ នឹងមានកម្រិតជាមធ្យមប្រមាណ ៣,២ភាគរយ និងអតិផរណាប្រចាំឆ្នាំ ២០២២ អាចមានកម្រិតជាមធ្យមប្រមាណ ៤,៨ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរំលឹកថា យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីកំណើនអតិផរណានៅកម្ពុជា ជាមធ្យមក្នុង​កម្រិត ៦,៥% នៅឆមាសទី ១ ឆ្នាំ ២០២២ ដែលខ្ពស់ជាងអតិផរណាឆមាសទី១ និងឆមាសទី ២ឆ្នាំ ២០២១ មាន​កម្រិត ២,៥ភាគរយ និង៣,៤ភាគរយ រៀងគ្នា។

របាយការណ៍ដដែល បានបង្ហាញទៀតថា ការកើនឡើងនៃអតិផរណា នៅក្នុងឆមាសទី១ឆ្នាំនេះ ដោយសារការកើន​ឡើងនៃថ្លៃប្រេងឥន្ធនៈ ការរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល និងការងើបឡើងវិញនៃតម្រូវការក្នុងស្រុក។

សូមជម្រាបថា ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ បានបន្តកើនឡើង ១៨,២ភាគរយ នៅឆមាសទី១ឆ្នាំនេះ (១២% នៅឆមាសទី ២ឆ្នាំ ២០២១ និង៥,៥% នៅឆមាសទី១ឆ្នាំ ២០២១) ស្របតាមនិន្នាការថ្លៃប្រេងឆៅពិភពលោក ដោយការផ្គត់ផ្គង់ប្រេងពិភពលោក ទទួលរងឥទ្ធិពលពីភាពតានតឹងភូមិសាស្ត្រនយោបាយ គួបផ្សំនឹងការងើបឡើង​វិញនៃតម្រូវការពិភពលោក។

ថ្លៃក្រុមម្ហូបអាហារ បានកើនដល់ ៥,៥ភាគរយ (២,៧% នៅឆមាសទី ២ឆ្នាំ ២០២១ និង២,៨% នៅឆមាសទី ១ឆ្នាំ ២០២១) ដែលបណ្តាលមកពីការផ្គត់ផ្គង់ ការកើនឡើងថ្លៃជីកសិកម្ម និងឥទ្ធិពលការឡើងថ្លៃប្រេងឥន្ធនៈ។

សម្រាប់ឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងបន្តសម្រេចបានក្នុងអត្រាខ្ពស់ ៦,៦% ជាមួយនឹងអតិផរណាក្នុងអត្រាប្រមាណ ២,៥ភាគរយ គាំទ្រដោយការបន្តកើនឡើងនូវតម្រូវការសកល និងនិន្នាការកាន់តែល្អប្រសើរនៃទំនុកចិត្តរបស់វិនិយោគិនបរទេស ការបន្តអនុវត្តនូវក្របខណ្ឌយុទ្ធសាស្រ្ត កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣។ នេះជាការបញ្ជាក់របស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកចិ្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បណ្ដុំ​រូបភាព​ពី​ការ​ខូចខាត​នៅ​មីយ៉ាន់ម៉ា ជុំវិញ​គ្រោះ​រញ្ជួយដី​ដែល​វាយ​ប្រហារ​ទូទាំង​អាស៊ី​អាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម